Thursday, January 9, 2014

រកាំដួង​ចិត្ត



ឃើញហើយច្រណែនសែនស្រណោះ
ឆ្គងមិនសមសោះឈ្មោះជាខ្មែរ
ឈាមជ័រស្នេហ៍ជាតិម្តេចឃ្លាតប្រែ
ផ្តើមបែរយូហ្គោងចងចិត្តមារ.....

គេ ប រ ទេស ចេះស្រណោះ
គេជួយសង្គ្រោះចេះជួយគ្នា
ខ្មែរឯងឈរងើយពើយឬកពា
ភ្នែកខ្វាក់ពាលាពពើលព្រាល....

សុខចិត្តធ្វើខ្ញុំ គហបតី
ប្តូរយកអប្រិយ គេស្តីដៀល
អស់ខ្មែររងទុក្ខ សុខរយៀល
ឈាមដាបជាវាលព្រំលំអ.....

មានមោទនភាពជាខ្មែរទេ?
ឥតចេះខ្មាស់គេ ឥតយល់ធម៌
ធ្វើខុសតាំងខ្លួនថាធ្វើល្អ
បង្កទុក្ខព្រួយដល់រាស្ត្រខ្លួន.....