Sunday, September 8, 2013

និស្សិតទងស្វិត



និស្សិតទងស្វិត                 ដើមដុះស្រែពិត
ក្រោមមេឃតែមួយ         ស្លឹកមិនសូវល្អ
ដង្កូវស៊ីត្រួយ                    ប៊ិកសៀវភៅមួយ
ជួយមែកមិនបាក់។
និស្សិតទងស្វិត                 ដាក់កាយផ្តោតចិត្ត
ទោះជាគ្មានប្រាក់             ទោះដើមមិនធំ
ជួបនិងឧបសគ្គ                ខ្យល់បោកត្របាក់
ទុកស្នាមជូរចត់។
និស្សិតទងស្វិត                 សង្ឃឹមហើយខិត
ខាំធ្មេញសង្កត់                 ព្រោះខ្លួនចង់បាន
ថ្ងៃអនាគត                      ជោគជ័យប្រាកដ
អោយតែតស៊ូ។
និស្សិតទងស្វិត                 ហាក់ដូចនៅជិត
ទោះប្រើពេលយូរ            គេថាទុំផ្អែម
ខ្ចីទើបវាជូរ                     ទងស្វិតតស៊ូ
ពេលទុំទើបជ្រុះ។
និស្សិតទងស្វិត                 ចាំបានពាក្យពិត
ម៉ែផ្តាំកូនប្រុស                 គ្រាន់តែបានឃើញ
ហើយលឺតែឈ្មោះ           ន័យមិនទាន់អស់
នៅមានច្រើនទៀត។
និស្សិតទងស្វិត                 រៀនធ្វើអោយពិត
ទំនេរត្រូវឈ្លៀត              ខិតខំរៀនសូត្រ
កសាងមាយាទ                ដាំថ្មីមួយទៀត
រក្សាគល់ផង៕៚
 
ប៉ាវ ចន្ទា្រ (គីមីវិទ្យា)
chantreapav@gmail.com