Saturday, August 24, 2013

កង់ចាស់



កង់ចាស់ខ្ញុំមួយ                វាតែងតែជួយ
ពេលខ្ញុំទៅណា                មិនថាទៅស្រែ
រឺទៅសាលា                    លាន់លឺធម្មតា
ប្រេងខាស់វាប្រែ។
កង់ចាស់មួយនេះ             ខ្ញុំអាសាជិះ
ដឹកពុកទៅស្រែ                ទោះបីវាតឹង
ក៏មិនអើយដែរ                 វាជាកង់ខ្មែរ
ដែលខ្ញុំស្រឡាញ់។
ហេតុតែកង់ចាស់             ទូកវាធំក្រាស់
គ្រឿងមាំមិនចាញ់           ដឹកអុសដឹកទឹក
តាមយើងចម្រាញ់            ឡើងធាក់ប្រដេញ
ជិះឆ្លងលើស្ពាន។
បឋមសិក្សា                     ផ្ទះឆ្ងាយសាលា
ជិះកង់ទៅរៀន                ម៉ែក្រោកដាំបាយ
ផ្ទះស្លឹកចេកមាន              ខ្ចប់និងពងចៀន
ញ៉ាំបាយរួមមិត្ត។
អនុស្សារីយ៍                     នឹកគ្នានឹកគ្នី
នឹកអង្គុយគិត                   នឹកឃើញរឿងចាស់
ចុះបេះព្រលឹត                  រអិលអុកក្តិត
នៅវាលតាខែច។
រៀននៅអនុ                     សប្បាយលេបទុក្ខ
ជើងកង់បានបែក             ដឹកពីសាលា
ផ្លូវឆ្ងាយអនែក                 ព្រៃស្ងាត់ចម្លែក
លឺសូរសត្វយំ។
វាសនាកង់ចាស់               សំរោងមិនផ្លាស់
ជិះកង់ដល់ធំ                    ឧត្តរមានជ័យ
ខេត្តកំណើតខ្ញុំ                 តាមាន់ជើងភ្នំ
កង់ចាស់ក្នុងភូមិ៕
 
ប៉ាវ ចន្រ្ទា (គីមីវិទ្យា)
chantreapav@gmail.com