Tuesday, August 20, 2013

សិស្សខ្ជិល



រូប​គេ​គ្រប់​គ្នា​​      សប្បាយ​គ្រប់​គ្រា​
ព្រោះ​គេ​ចេះ​គិត​    ប្រឹង​ប្រែង​រៀន​សូត្រ​
ឲ្យ​មាន​គំ​និត​      ដើម្បី​ជីវិត​
ព្រោះ​គេ​​​​ចង់​សុខ​។
ឯ​រូប​ខ្លួន​វិញ​       ក្នុង​ចិត្ត​ពោ​ពេញ​
ដោយ​ក្ដី​សំ​កុក     មិន​ចង់​ចេះ​ដឹង​
ខំ​ប្រឹង​សំ​រុក​       ដើរ​លេង​គ្មាន​ទុក្ខ​
មិន​ចេះ​គិត​ខ្លួន​។
រៀន​គេច​សាលា​   មិន​ខំ​សិក្សា​
ធ្វើ​ឬក​ហំ​ហួន​     រៀន​មិន​ពូ​កែ​
ចេះ​មិន​សម​សួន​   ប្រឹង​លេង​តែ​ខ្លួន​
សំ​ញែង​ឬក​ពារ​។
មិន​ស្ដាប់​ឪម៉ែ​​     ដែល​គាត់​ខំ​ថែ​
គ្រប់​ពេល​វេលា​    ព្រោះ​ខ្លាច​កូន​ស្ងួន​
ចាក​ធ្ងាយ​និន្រ្ទា​    ធ្ងាយ​ពី​ពុំ​ងា​
ដែល​ខំ​រក្សា​។
គាត់​ខំ​ប្រដៅ​       ទូន្មាន​កូន​ចៅ​
ឲ្យ​ខំ​សិក្សា​        ឲ្យ​មាន​ចំ​នេះ​
ចេះ​ធ្វើ​កិច្ចការ​     ឲ្យ​កូន​ក្លាយ​ជា​
អ្នក​ចេះ​អ្នក​ដឹង​។
ប៉ុន្តែ​រូប​កូន​        មិ​ន​គិត​ធ្វើ​ក្បូន​
ចំលង​ខំ​ប្រឹង​       គិត​អ្នក​មាន​គុណ​
ដែល​តែង​ទន្ទឹង​    មើល​ផ្លូវ​ព្រលឹង​
ថ្លើម​ថ្លៃ​ម្ចាស់​ចិត្ត​។
ដូច​នេះ​​យើង​កុំ​     ធ្វើ​ខ្លួន​ឬក​ធំ​
នោះ​ទើប​ល្អ​ពិត​    បើ​យើង​មិន​រៀន​​
ត្រូវ​មាន​គំ​និត​      បក​ស្រាយ​រិះ​គិត​
ទើប​ខ្លួន​ប្រសើរ​៕
ស្ងាម​ ក្រឹម​ (រូបវិទ្យា)
sngamkroem@gmail.com