Sunday, August 18, 2013

របស់ចាស់



មាន​របស់​ខ្លះ​       ដែ​ល​មាន​ចំណាស់​
ហួស​កំណត់​កាល​         មិន​ថា​របស់​ធ្ងន់​
ឬក៏​ស្រាល​                សុទ្ធ​តែ​បណ្ដាល​
ពី​អារម្មណ៍​ថ្មី​។
ដោយ​ខ្លួន​ចង់​បាន​         មិន​នឹក​ប្រមាណ​
និង​ពាក្យ​សម្ដី​              ដែល​ថា​រូប​យើង​
ត្រូវ​ទាន់​សម័យ​            មិន​ថា​របស់​អ្វី​
ឲ្យ​តែ​ឆើត​ឆាយ​។
ព្រោះ​ចិត្ត​វិនាស​           ដោយ​ខ្លួន​ចង់​ឈ្នះ​
លើ​អ្វី​ទាំង​ឡាយ​           សុខ​ចិត្ត​បោះ​ចោល​
ឃ្លាត​ចាក​ឆ្ងាយ​កាយ​      មិន​នឹក​នា​ស្ដាយ​
ទ្រព្យ​ខ្លួន​ធ្លាប់​ថែ​។
គួ ឲ្យ​អាណិត​             ទ្រព្យ​ធ្លាប់​ជុំ​ជិត​
ឥឡូវ​កែ​ប្រែ​               ព្រោះ​តែ​ឃើញ​ថ្មី​
លែង​គិត​អ្វី​ក្បែ​រ           បោះ​បង់​ចោល​តែ​
ទ្រព្យ​ខ្លួន​ធ្លាប់​ប្រើ​។
នេះ​សែន​ខ្លោច​ផ្សា​         ដោយ​ម្ចាស់​នេះ​ណា​
ចោល​ខ្លួន​តែង​ដើរ​         ធ្លាប់​បាន​ជា​គ្នា​
មិន​រា​ដំណើរ​                     ធ្លាប់​តែ​សសើរ​
ថា​ខ្លួន​ល្អ​ពិត​។
ពេល​នេះ​ហួស​ហើយ​     អ្វី​ធ្លាប់​កៀក​កើយ​
ធ្លាប់​តែ​នៅ​ជិត​            តែ​ឥឡូវ​នេះ​
រឿង​មិន​ធ្លាប់​គិត​          ត្រូវ​ចាក​ឆ្ងាយ​ពិត​
ព្រោះ​ម្ចាស់​លាលែង​។
ពេល​ឥ​ឡូវ​នេះ​             មិត្ត​ត្រូវ​គិត​រិះ​
ចេះ​ចាត់​ចេះចែង​          មុន​និង​ចោល​អ្វី​
ត្រូវ​គិត​ឆ្ងាយ​វែង​          ដើម្បី​ខ្លួន​ឯង​
កុំ​ខុស​ហួស​ការ​។
ព្រោះ​របស់​ខ្លះ​             ទោះ​ថ្មី​ឬ​ចាស់​
ក៏​នៅត្រូវ​ការ​              នៅ​មាន​ប្រយោជន៍​
ដល់​យើង​ផ​ង​ណា​         ត្រូវ​ថែ​រក្សា​
កុំ​ឲ្យ​បង់​ខាត​។
ដូច​ជា​រូប​យើង​            វ័យ​ចាស់​កើត​ឡើង​
លែង​ស្រស់​លែង​ស្អាត​    គេ​លែង​រាប់​រក​
ថែម​ទាំង​ប្រមាថ          ខ្លួន​ធ្លាប់​ស្អាត​បាត​
គេ​ចោល​លែង​ស្ដី​។
ដូច​នេះ​គួរ​គិត​                    ត្រូវ​មាន​គំ​និត​
ប្រឌិត​កែ​ច្នៃ​               យក​​របស់​ចាស់​
មក​បក​ស្រាយ​ន័យ​        នោះ​ពិត​ប្រពៃ​
 
ទាំង​គេ​ទាំង​យើង​៕

ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com