Friday, August 16, 2013

បណ្ដាំអ្នកមានគុណ



នាម​ជា​ឪម៉ែ​ថ្នម​បី​         រក្សា​កូន​ថ្លៃ​
ប្រុស​ស្រី​គ្រប់​រូប​អង្គា​។
ចង់​ឃើញ​កូន​សុខ​មុន​លា        ដើម្បី​ពុំ​ងា​
ដល់​ពេល​វេលា​រស់​នៅ​។
ឪផ្ដាំ​រក្សា​កេរ្តិ៍​ឈ្មោះ​       កុំ​ឲ្យ​រង​គ្រោះ​
ពី​ព្រោះ​ពួក​គាត់​ស្រឡាញ់​។
ម៉ែ​ពន្យល់​មិន​ចុះ​ចាញ់     កុំ​កេង​ប្រវ័ញ្ច​
ប្រចាញ់​យក​ឈ្នះ​និង​គេ​។
ធ្វើ​ខ្លួន​ឲ្យ​ល្អ​គ្មាន​រេ​         រក្សា​ឈ្មោះ​កេរ្តិ៍​
មាស​មេ​ត្រូវ​ថែ​កូន​ស្ងួន​។
បើ​ដើរ​ផ្លូវ​ខុស​នោះ​ខ្លួន​     ពិត​មិន​សម​សួន​
មាំមួន​ប្រសើរ​ថ្លា​ថ្លៃ​។
ធ្លាក់​ចូល​ផ្លូវ​ខុស​ចង្រៃ     នាំ​មិន​ប្រពៃ​
កែ​ច្នៃ​ខ្លួន​ឯង​មិន​ត្រូវ​។
កើត​មក​ជា​មនុស្ស​ចាំ​នូវ   ភាព​ល្អ​ត្រឹម​ត្រូវ​
កូន​ពៅ​ថ្លៃ​ថ្លា​ប្រសើរ​។
ត្រូវ​ចេះ​ស្រឡាញ់​កុំ​ដើរ    រក្សា​បំរើ​
ប្រសើរ​ចំរើន​ល្អ​ពិត​។
ត្រូវ​ចេះ​ស្រមៃ​រ៉េង​គិត     ឲ្យ​មាន​គំ​និត​
ប្រឌិត​ខិត​ខំ​កែ​ច្នៃ​។
ខំ​ធ្វើ​ការ​រក្សា​ថែ           ចំណោទ​កំនែ​
ត្រូវ​តែ​ដោះ​ស្រាយ​ល្អ​ផង​។
ធ្វើ​ត្រឹម​ត្រូវ​ល្អ​កន្លង        ត្រូវ​ស្គាល់​ប្អូន​បង​
ត្រសង​រក្សា​ផៅ​ញាតិ​។
កុំ​ឈ្លោះ​ទាស់​គ្នា​នាំ​ឃ្លាត         នាំ​ឲ្យ​ផៅ​ញាតិ​
ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​បាក់​បែក​។
យើង​កុំ​ឈ្លោះ​ប្រកែក     នោះ​ពិត​រឿង​ចែក​
ត្រូវ​បែក​ទាស់​ទេង​គ្រួ​សារ​។
បើ​ជៀស​បាន​ល្អ​ណាស់​ណា     កុំ​ប្រើ​ហិង្សា​
 
នោះ​ថ្លៃ​ថ្លា​ល្អ​កន្លង​៕
ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com