Monday, August 12, 2013

ក្ដាមស្រែ



ជាតិ​ជា​ក្ដាម​ស្រែ​          ព្រឹក​ល្ងាច​ឃើញ​​តែ​
ទី​វាល​ភក់​ដី        រស់​តែ​និង​ជ្រាំ​
ក្នុង​រន្ធ​រាល់​ថ្ងៃ​             គ្មាន​ភាព​ប្រពៃ​
ដូច​ភាព​ងងឹត​។
ស្គាល់​តែ​ព្រៃ​ភ្នំ            ពី​តូច​ដល់​ធំ​
គ្មា​ន​ភាព​ល្អ​ពិត            អត់​ស្គាល់​អ្វី​ស្អាត​
វែង​ខ្លី​ឆ្ងាយ​ជិត            អត់​មាន​គំ​និត​
រិះ​គិត​ដោះ​ស្រាយ​។
អាង​លើ​កំ​លាំង           ដោះ​ស្រាយ​ប្រឆាំ​ង​
និង​កម្លាំង​បាយ​            ព្រោះ​គំនិត​ទាល់​
គ្មាន​អ្វី​បរិយាយ           គ្រប់​រឿង​ទាំង​ឡាយ​
សោក​ស្ដាយ​ផៅ​ញាតិ​​។
ខ្លួន​ប្រឡាក់​ដី              រូប​កាយ​ស្គម​ក្រៃ​
ដូច​គ្មាន​ជី​ជាតិ​            ស៊ី​អត់​ស៊ី​ឃ្លាន​
រស់​រៀន​ចង្អៀត           ព្រោះ​គ្មាន​ផៅ​ញាតិ​
រស់​នៅ​ជុំ​ជិត​​។
រស់​គ្មាន​ទី​ពឹង             តែ​ខ្លួន​ខំ​ប្រឹង​
ដើម្បី​ជីវិត​          ព្រោះ​គ្មាន​អ្នក​ជួយ​
ជំនួយ​ដល់​​ពិត             ពឹង​លើ​សុច្ចរិត​​
លើ​កម្លាំង​កាយ​។
មើល​ទៅ​ញាតិ​គេ         ពិ​ត​មាន​ហូ​ហែ​
គួ​សែន​សប្បាយ​​           រស់​នៅ ជួប​ជុំ​
សុខុម​ក្អាក​ក្អាយ           ទាំង​ញាតិ​ជិត​ឆ្ងាយ​​
​គេ​សែន​មាន​ន័យ​។
ឯ​រូប​យើង​វិញ             ក្នុង​ចិត្ត​ពោ​ពេញ​
ទៅ ដោយ​ព្រួយ​ភ័យ             រស់​គ្មាន​ទី​ពឹង​
គ្មាន​អ្វី​ប្រពៃ​               សែន​ឈឺ​ចាប់​ក្រៃ​
ព្រោះ​ខ្លួន​ក្រី​ក្រ​។
នេះ​ហើយ​ជី​វិត            ក្ដាម​ស្រែ​ជួ​ប​ពិត​
រស់​ទាំង​ត្រដ​រ             តែ​មិន​ថ្វី​ទេ​
ខ្ញុំ​ត្រូវ​ស៊ូ​ ត​         រក​ភាព​បវរ​
ក្នុង​ឆាក​ជី​វិត​៕៚
ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com