Friday, July 19, 2013

ធម្មជាតិ ឬកែប្រែ



កើត​មក​ជា​មនុស្ស​  ទោះ​ស្រី​ ឬ​ប្រុស​
យើង​កុំ​កែ​​ប្រែ​      ខ្លះ​ស្រី​ទៅ​ប្រុស​
កើត​មាន​ហូ​ហៃ​    ទោះ​ខំ​កែ​ប្រែ​
នៅ​តែ​មិន​ដូច​។
អ្នក​ខ្លះ​ល្អ​ស្អាត​     ខ្លះ​ទៀត​សង្វាត​
ធ្វើ​ឲ្យ​បាត់​ខូច​      ពី រូប​រាង​ដើម​
ពី​ធំ​ទៅ​តូច​         នៅ​តែ​មិន​ដូច​
រាង​ដើម​វា​ឡើយ​។
មាន​ខ្លះ​ទៀត​នោះ​  ខិត​ខំ​ជំរោះ​
ឲ្យ​បាន​រាង​ស្បើយ​ ពី​ខ្មៅ​ទៅ​ស​
ល្អ​គួ​កៀក​កើយ​     ប៉ុន្តែ​ព្រះ​អើយ​
រូប​រាង​កែ​សោះ​។
ខ្លះ​តូច​ទាប​ខ្មៅ​      តែ​ពេល​កែ​ទៅ​
ដូ​ច​ជា​ស្រស់​បស់​   ខ្លះ​ទៀត​មិន​ចេះ​
តែ​បាន​សម្រស់     បើ​បាន​ទាំង​អស់​
កាន់​តែ​ល្អ​ក្រៃ​។
ខ្លះ​ខ្លួន​អត់​ចេះ      អួត​មាន​តម្រេះ​
ឲ្យ​ខ្លួន​ថ្លៃ​ថ្លា​        តែ​ធ្វើ​បែប​នេះ​
នាំ​កើត​ទុក្ខ​ភ័យ​     ពេល​ដែល​មាន​ថ្ងៃ​
នោះ​ខ្លួន​ដឹង​ពិត​។
បើ​ពី ធម្មជាតិ​      កើត​មក​បែក​ឃ្លាត​
នោះ​យើង​ត្រូវ​គិត​  រុក​រក​បង​ប្អូន​
សាច់​ញាតិ​ជុំ​ជិត​   នោះ​ទើប​ល្អ​ពិត​
ជួប​ជុំ​គ្រួសា​រ​។
មាន​កន្លែង​ខ្លះ​       ល្អ​ស្អាត​ស្រឡះ
គួ​រ​ឲ្យ​ប្រាថ្នា​        កន្លែង​ខ្លះ​វិញ​
ដោយ​មនុស្ស​បង្កា​  បង្កើត​ផ្លែ​ផ្កា
មាន​រីក​ក្រពុំ​។
ដូច​ជា​កន្លែង​        ល្អពិត​ជាក់​ស្ដែង​
នៅ​តាម​ព្រៃ​ភ្នំ​      មាន​ព្រៃ​ស្ដុក​ក្រាស់​
ឯ​ដើម​តូច​ធំ​        មាន​ផ្លែ​ខ្ចី​ទុំ​
គួ​ចង់​នែប​និត​។
ដោយ​មនុស្ស​កែ​ប្រែ       ខ្ចី​ទុំ​សុទ្ធ​តែ​
សិប្បនិមិ្មត         កែ​ពី​ធម្មជាតិ​
ឲ្យ​អស់​ព្រៃ​ពិត​     នេះ​ដោ​យ​គំ​និត​
ប្រឌិត​កែ​ប្រែ​។
យើង​កុំ​ប្រព្រឹត្ត     ពី​រឿង​មាន​ពិត​
ធ្វើ​ឲ្យ​ប្រួល​ប្រែ​     ត្រូវ​ចេះ​ស្រឡាញ់​
រក្សា​ខំ​ថែ​​           ទុក​ដាក់​ផ្កា​ផ្លែ​
នោះ​ល្អ​ប្រពៃ​៕៚
ស្ងាម​ ក្រឹម