Wednesday, June 27, 2012

សម្បកពោត


សម្បកពោត
                                                           (បទម្ករខ្ជាក់កែវ)                       
ម្លិះនាងជិនអី ណានាងម្លិះ 
ពោលអីប៉ុណ្ណេះ គួរអីពោល 
ចូលចាត់បោសកើប ញាតិចាត់ចូល 
ស្រ្តីខ្មែរមានគោល ក្រមខ្មែរស្រី្ត ។

ផ្លែពោតដំណើប ចាស់ពោតផ្លៃ 
 លៃលក់កាច់កែ រៀបលក់លៃ
 ម្ភៃសាមសិបស្លឹក កត់សាមម្ភៃ 
គិតលក់ខ្មាតខ្មី វៃលក់គិត ។

សល់កាកសម្បក ពោតកាកសល់
រឹតទ្វេរេខ្វល់ បោសទ្វេរឹត 
គិតគួរសំអាត ផ្ទះគួរគិត
 ចែងចាត់ជីវិត  គិតចាត់ចែង ។

ម៉ែពុកទៅផ្សារ ផ្តំាពុកម៉ែ 
ថ្លែងផ្តាំហូរហែ ម្លិះផ្តាំថ្លែង 
តែងទារទិញផ្កា ម្លិះទារតែង
បូផ្កាសម្ញែង អួតផ្កាបូ ។

ចរចូលដល់ផ្សារ មនុស្សចូលចរ 
ប្រូប្រាជ្ញតបត លក់ប្រាជ្ញប្រូ
ល មើលបូផ្កា សាកមើល ល
 លក់រៀបហែហូរ ខ្មែររៀបលក់ ។

ភំ្នពេញ,ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០០៩
និស្សិត ទឹម​ រ័ត្នម្នី ដែលបាន​ទទួលមរណភាព នៅ​កោះពេជ្រ កាលពី​ឆ្នាំ​២០១០