 |
ដើមក្បុក |
 |
ផ្កាចកអណ្តើក |
 |
ចុងផ្តៅ |
ភូមិគូរស្ថិតនៅក្នុងទឹកដីស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ
ភូមិនេះស្ថិតនៅភាគខាងជើងនៃទីរួមស្រុកបន្ទាយអំពិល។
ភូមិនេះមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសថៃដែលមានភ្នំដងរែកជាខ័ណ្ឌនៃព្រំប្រទល់រវាងប្រទេសកម្ពុជានិងប្រទេសថៃ។
ហើយក្នុងទឹកដីនៃភូមិនេះមានច្រករបៀងប្រទេសថៃមួយចំនួន
រួមមានដូចជាច្រកជប់គគីរ
ច្រកថ្មដូន
ប្រាសាទតាមាន់និងច្រកប្រាសាទតាក្របី។
បច្ចុប្បន្នច្រករបៀងដែលកំពុងបើកដំនើរការអាចអោយប្រជាជនកម្ពុជាធ្វើការដោះដូរទំនិញខ្នាតតូចជាមួយនិងប្រជាជនថៃបានមួយចំនួនដែរ
ទន្ទឹមនិងនោះប្រជាជនភូមិគូរមួយភាគធំបានយកវត្ថុធាតុដើមមួយចំនួនទៅលក់រួមទាំងអង្ករខ្លះផងនិងបន្លែព្រៃខ្លះៗទៀត
ដូចជាចុងផ្ដៅ ត្រួយអាណោរ
ផ្កាចកអណ្ដើកនិងកង្កែបតូចធំផ្សេងៗទៀត។
តែបើតាមការសង្កេតរបស់ខ្ញុំកាលពីខែមីនាខែមេសាថ្មីៗកន្លងទៅថ្មីៗនេះ។
កាលដែលមានភ្លៀងធា្លក់ម្ដងៗនៅចន្លោះខែទាំងពីរនោះហើយមានទឹកកាត់តាមត្រពាំងប្រឡាយ
អូរត្រឡុក
នេះជាភាសារនិយាយ(
របស់អ្នករស់នៅតាមទីនោះ)
ទឹកកាត់មានន័យថាទឹកដក់ជាប់នៅតាមត្រពាំងនិង(
ក្រឡិកក្រឡុក)
នៅពេលដែលមានភ្លៀងធា្លក់ជោគជាំថ្មីៗនៅខែនោះ
អ្នករស់តាមបណា្ដភូមិនៅទីនោះតែងតែឆ្លុះចាប់ហ៊ីង
កង្កែប យកធ្វើជាអាហារលើសពីនោះ
ខ្លះទៀតគេយកលក់តាមច្រកជប់គគីរដែលមានប្រជាជនថៃចុះមកទិញនូវរបស់ទាំងនោះពីប្រជាជានខ្មែរ។
តែដោយឡែកប្រជាជនខ្មែរយើងវិញបានទិញផលិតផលថៃមិនតិចដែរ
ដូចជាបន្លែ ផ្លែឈើ
សម្ភារៈនិងឧបករណ៍ប្រើប្រាស់មួយចំនួនធំ
ដែលប្រជាជនគិតថាមានប្រយោជន៍សម្រាប់ខ្លួននិងគ្រួសារ។
តែការទិញនោះទៅតាមប្រភេទតម្លៃមិនទៀង។
ក្នុងតម្លៃដែលប្រជាជននៅតាមបណ្ដាតំបន់ក្បែរៗនោះអាចមានលិទ្ធភាពទិញបាន។
ប៉ុន្តែដោយឡែកប្រជាជនខ្មែរវិញដែលខិតខំដើររកប៉េះបន្លែធម្មជាតិតាមព្រៃដើម្បីយកទៅលក់អោយថៃវិញគឺនៅក្នុងតម្លៃមិនជាខ្ពស់នោះទេ
ដូចជាចុងផ្ដៅ
គេលក់វាជាបាច់ៗ
ក្នុងមួយបាច់មានពីប្រាំទៅប្រាំមួយចុងប្រហែលជាពី១០ទៅ១៥បាត(
ជាប្រាក់ថៃ)
។
ចំណែកឯផ្កាចកអណ្ដើក
គេលក់ដោយច្រកថងឬថឹ្លងគីឡូ
តែភាគច្រើនគេច្រកថង់ក្នុងតម្លៃមិនទៀង
តែបើត្រួយអាណោរវិញ
ពួកគេនិយមច្រកថង់ដូចផ្កាចកអណ្ដើកដែរក្រៅពីនោះប្រជាជនខ្មែរបានធ្វើដងចបដែលហៅថា"
ដងចបកាប់"
យកទៅលក់ផងដែរ
ហើយនិងមានលក់ថ្នាំឫសឈើផ្សេងៗទៀតផងដែរ។
តែបើហ៊ីង និងកង្កែបវិញ
គេលក់ដោយថ្លឹងជាគីឡូក្រាមក្នុងតម្លៃប្រហែលពី៥៥ទៅ៧៥បាត។
តែបើតាមដឹងពីប្រជាជនរស់នៅជុំវិញច្រកជប់គគីរនោះ
ច្រកនេះបើកក្នុងរយៈពេលមួយសប្ដាហ៍ចំនួន២ថ្ងៃ
គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យក្នុងពេលបច្ចុប្បន្ននេះ។
ហើយកាបើកនេះក៏មិនទៀងដែរជួនកាលខែខ្លះបើកមួយសប្ដាហ៍បីដង។
សូមបញ្ជាក់ថាចំពោះរបស់របរ(ឥវ៉ាន់)
ដែលខ្មែរយកទៅលក់អោយថៃវិញដូចជាបន្លែធម្មជាតិនិងហ៊ីងកង្កែបរបស់ទាំងនេះមិនមានរួចប្រាំងរួចវស្សានោះទេភាគច្រើនរបស់ទាំងនោះគឺមានតែនៅខែមីនានិងខែមេសា
ហើយក៏អាចបន្តមកដល់ខែឧសភាផងដែរ។ទាំងនេះក៏ដោយសារតែប្រជាជនខ្មែរនៅតាមភូមិនៃស្រុកបន្ទាយអំពិលនោះគឺគ្មានអ្វីក្រៅពីបន្លែព្រៃ
ឬ ហ៊ីង កង្កែប និង ស្បូវកណ្តប
បន្តិចបន្តួចទាំងនោះសម្រាប់យកទៅធ្វើជាទំនិញដើម្បីជាការដោះដូរនិងថៃនោះទេ។
ចំនែកអ្នកភូមិនៅទីនោះវិញក្រៅពីធ្វើប្រកបរបរធ្វើស្រែចំការ
ក៏គ្មានរបរអ្វីក្រៅពីនោះទេ។
តែភាគច្រើនអ្នករស់នៅទីនោះ
ច្រើនតែឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃដើម្បីស៊ីឈ្នួលដោយលក់កំម្លាំងពលកម្ម។
រហូតមានពេលខ្លះប្រជាជនខ្មែរត្រូវបានថៅកែថៃបោកប្រាស់ដូចជាធ្វើការអោយហើយ
មិនបើកលុយអោយទាំងនេះក៏ដោយសារនៅក្នុងប្រទេសយើងមិនសំបូរការងារដើម្បីអោយប្រជាជនធ្វើអោយបានគ្រប់គ្រាន់ដើម្បីជៀសវាងការទៅលក់ពលកម្មនៅប្រទេសគេដោយខុសច្បាប់យ៉ាងនេះ។
សូមបញ្ជាក់ថាប្រជាជនខ្មែរនៅតាមជនបទក្នុងទឹកដីខេត្តឧត្តរមានជ័យភាគច្រើនមានជីវភាពខ្វះខាត
ទើបមិនអាចទៅដោយស្របច្បាប់បាន
ព្រោះទៅដោយស្របច្បាប់ចំណាយថវិការអស់ច្រើនណាស់ហើយខ្ញុំសង្ឃឹមថានៅក្នុងប្រទេសខ្មែរនិងសំបូរការងារច្រើនសម្រាប់អោយប្រជាជនធ្វើនៅពេលឆាប់ៗនេះ។
អ្វីដែលខ្ញុំបានមើលឃើញមួយទៀត
នៅពេលបច្ចុប្បន្នយើងមានបន្លែព្រៃមួយចំនួនសម្រាប់ដោះដូរតិចតួចជាមួយប្រជាជានថៃដើម្បីផ្គត់ផ្គង់
ជីវភាពក្រៅពីធ្វើស្រែចំការ
តែនៅពេលខាងមុខ
យើងប្រហែលជាគ្មានរបស់ទាំងអស់នោះទៅលក់
ទៀតទេ ដោយដីព្រៃមួយភាគធំ
ត្រូវបានកាប់ច្ការអស់
ដើម្បីអភិវឌ្ឍន៍
និងសម្បទាសម្រាប់ក្រុមហ៊ុនវិនិយោគ
ឬត្រូវហ៊ុំព័ទ្ធដោយអ្នកមានអំណាចមួយចំនួន។
ខ្ញុំការសូមអំពាវនាវសប្បុរសជនទូទាំងពិភពលោក
ឲ្យជួយបណ្តុះបណ្តាលជំនាញដល់អ្នកជនបទ
ដើម្បីជៀសវាងការធ្វើចំណាកស្រុកទៅលក់ពលកម្មនៅប្រទេសថៃ
ដែលនាំអសន្តិសុខនិង
សុវត្ថិភាពក្នុងការរស់នៅផងដែរ៕៚ សូមអរគុណ!
ឡាទីនន័រ