Saturday, May 21, 2011

សកម្មភាពកាត់អារឈើនៅក្នុងព្រៃសហគមន៍យ៉ាងអានាធិបតេយ្យ


ដកស្រង​ពី គេហទំព័​កម្ពុជាថ្មី
ឧត្ដរមានជ័យ ៖ កាល​ពី​ថ្មី​ៗ​នេះ​កម្លាំង​សហគមន៍​ឃុំ​អន្លង់​វែង​ចុះ​ល្បាត​ព្រៃ​បាន​ប្រទះ​ឃើញ​សកម្មភាព​អារឈើ​លេខ​២​ខុស​ច្បាប់​នៅ​ខាង​ក្រោយ​ស្នាក់​ការ​លោក​ ប៊ូ វណ្ណៈ ដែល​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ចម្ងាយ​៧០០​ម៉ែត្រ​។ សព្វ​ថ្ងៃ​នេះ​មន្ត្រី​ជំនាញ​បង្ក្រាប​បទ​ល្មើស​នៅ​ក្នុង​ស្រុក​អន្លង់​វែង​កំពុង​តែ​បើក​ភ្លើង​ខៀវ​អោយ​ជន​ល្មើស​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​ដោយ​មិន​មាន​វិធាន​ការ​ទប់​ស្កាត់​បទ​ល្មើស​ណា​ឡើយ​។
លោក ប៊ូ វណ្ណៈ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​អន្លង់​វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ​បាន​រៀប​រាប់​ប្រាប់​កម្ពុជា​ថ្មី​ថា​អោយ​ដឹង​ថា​សព្វ​ថ្ងៃ​ឈ្មួញ​រក​ស៊ី​ឈើ​លេខ​២​ខុស​ច្បាប់​នៅ​ខាង​ក្រោយ​ស្នាក់​ការ​របស់​លោក​កើត​មាន​ឥត​ឈប់​ឈរ​ហើយ​លោក​មិន​មាន​វិធាន​ការ​ទប់​ស្កាត់​នោះ​ទេ​ដោយ​សារ​តែ​អ្នក​រក​ស៊ី​បទ​ល្មើស​ទាំង​នោះ​សុទ្ធ​តែ​ជា​មន្ត្រី​យោធា​ហេតុ​នេះ​ហើយ​លោក​មិន​ហ៊ាន​ចុះ​បង្ក្រាប​នោះ​ទេ​ពី​ព្រោះ​មន្ត្រី​យោធា​ទាំង​នោះ​សុទ្ធ​តែ​មាន​ប្រដាប់​អាវុធ​៕