ដកស្រង់ពីគេហទំព័រ កម្ពុជាថ្មី
ឧត្តរមានជ័យ ៖ ២សប្ដាហ៍កន្លងទៅក្នុងខែមិនាឆ្នាំ២០១១មានមេឈ្មួញតែងតែរកស៊ី ដឹកជញ្ជូនឈើអារគ្រឿងសង់លំនៅដ្ឋានទៅបន្តរកស៊ីបន្លំហើយត្រូវ ជើងត្រូវដៃជាមន្ត្រីរដ្ឋបាលសង្កាត់ព្រៃឈើពីកន្លែងនាំឈើចេញយក ទៅលក់ខេត្តបន្ទាយមានជ័យដូចព្យុះ។
ឈ្មួញរកស៊ីដឹកឈើល្មើសច្បាប់កំពុងប្រើប្រាស់ពាក់ ម៉ីដឹកជញ្ជូនឈើអារគ្រឿងសំណង់បានធ្វើសកម្មភាពប្រមូលទិញនៅលើទឹក ដីសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យខុស គោលដៅច្បាប់ដឹកឈើនៅព្រៃក្រុមហ៊ុនដែលដេញថ្លៃបាន។ឈ្មួញម្នាក់ ឈ្មោះ ម៉ីញ ភា ភេទស្រីរស់នៅភូមិឈូក សង្កាត់ក្រុងសំរោង បានធ្វើសកម្មភាពទៅដឹកជញ្ជូនឈើប្រមូលទិញពីទឹកដីសង្កាត់រដ្ឋបាល ព្រៃឈើស្រុកត្រពាំងប្រាសាទចេញពីម្ដុំអូរក្រូច ឃុំត្រពាំងប្រាសាទ ឃុំពពេល ស្រុកត្រពាំងប្រាសាទដោយរថយន្តយីឌុបដឹកទៅលក់ខេត្តបន្ទាយមានជ័យ សរុបចំនួន៦រថយន្ត។
ក្នុងសង្កាត់ខាងលើកើតមានបទល្មើសកាប់អារឈើនិង ដឹកជញ្ជូនឈើចេញក្នុងតំបន់នេះធ្វើអោយអ្នកភូមិក៏ដូចមន្ត្រីកង កម្លាំងដែលបំពេញភារកិច្ចនិងការពារច្បាប់បានប្រាប់កម្ពុជាថ្មីថា នៅសព្វថ្ងៃមានបទល្មើសព្រៃឈើពេញបន្ទុកហើយលោកមេព្រៃសង្កាត់ដេក តាមផ្ទះសំណាក់ចាំយកលុយពីឈ្មួញហើយបើកផ្លូវខៀវអោយបទល្មើស ម្យ៉ាងទៀតមេព្រៃ២រូបនោះនៅពេលមានបទល្មើសដឹកចេញហើយមិនមានមុខ ស្ថិតនៅស្នាក់ការរបស់ខ្លួនទេងាយស្រួលពេលអ្នកកាសែតសួរនាំ ឆ្លើយថាអត់ដឹង៕