ជជែកគ្នារឿងបុណ្យដារលានកើតជម្លោះទាញកាំភ្លើងបាញ់របួសម្នាក់
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អាទិត្យ ទី ១៣ ខែ មិនា ឆ្នាំ ២០១១
ដកស្រង់ពី គេហទំព័រកោះសន្តិភាព
ខេត្តឧត្តរមានជ័យ ៖ ស្ត្រីរងគ្រោះឈ្មោះផាត់ លី អាយុ៥៥ឆ្នាំ រងរបួសម្រាមជើងស្តាំ ដោយការផ្ទុះអាវុធក្នុងជម្លោះ ជជែកគ្នាពីរឿងបុណ្យដារលាន រស់នៅភូមិអន្លង់វែងថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង ។ ចំពោះជនដែលផ្ទុះអាវុធឈ្មោះឈាន លៀ ភេទប្រុស អាយុ៣៣ឆ្នាំ ជាទាហាននៅអង្គភាពសឹករងខេត្តទីលំនៅក្នុងភូមិជាមួយ ជនរងគ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ មីនា ។
អ្នកភូមិអន្លង់វែងថ្មីបានឱ្យកោះសន្តិភាព ដឹងថា មុនពេលកើតហេតុ អ្នកភូមិ និងលោកមេភូមិបាននាំគ្នាអង្គុយពិភាក្សាគ្នា ដើម្បីធ្វើបុណ្យដារលាន ភូមិ បន្ទាប់ពីពិភាក្សាគ្នារួចរាល់អ្នកភូមិបានយល់ព្រម នាំគ្នារៃលុយក្នុងមួយគ្រួសារទៅតាមលទ្ធភាព តែក្នុងនោះមនុស្សចំនួន៤នាក់ក៏ពុំយល់ព្រម ហើយក៏កើតមានការជជែកគ្នាបន្តិចបន្តួច ស្រាប់តែឈ្មោះឈាន លៀ ដែលជាទាហានបានដើរចេញពីកន្លែងពិភាក្សាគ្នាទៅផ្ទះ របស់ខ្លួនរួចយកកាំភ្លើង AK បត់មួយដើម និងមានទុសៀបង់គ្រាប់ចំនួន៣ ដែលពេញដោយគ្រាប់ដើរមកកន្លែងពិភាក្សាគ្នានោះវិញ ហើយក៏បាញ់ចំនួន៣គ្រាប់ បណ្តាលឱ្យរងរបួសស្ត្រីឈ្មោះផាត់ លី និងធ្វើឱ្យអ្នកភូមិភ័យខ្លាចពេញមួយយប់មិនហ៊ានដេកពួន ។
អ្នកភូមិបានបញ្ជាក់ថា កន្លងមកជនល្មើស និងប្តីស្ត្រីរងគ្រោះឈ្មោះគឹម ប៊ុនសុខ ធ្លាប់ឈ្លោះប្រកែកគ្នា ខណៈជនល្មើសចូលទៅជួយអន្តរាគមន៍ និងជួយសម្រួលប្តី-ប្រពន្ធជនរងគ្រោះកុំឱ្យឈ្លោះគ្នា។
អ្នកភូមិបានបញ្ជាក់ថា កន្លងមកជនល្មើស និងប្តីស្ត្រីរងគ្រោះឈ្មោះគឹម ប៊ុនសុខ ធ្លាប់ឈ្លោះប្រកែកគ្នា ខណៈជនល្មើសចូលទៅជួយអន្តរាគមន៍ និងជួយសម្រួលប្តី-ប្រពន្ធជនរងគ្រោះកុំឱ្យឈ្លោះគ្នា។
លោកវរសេនីយ៍ត្រីនួន អេត អធិការដ្ឋាននគរបាលក្រុងសំរោង បានឱ្យកោះសន្តិភាពដឹងថា ការឃាត់ខ្លួនជនល្មើស យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ទើបកម្លាំងប៉ូលិសចុះធ្វើការស្រាវជ្រាវមុខសញ្ញា និងទទួលការបំភ្លឺពីសាក្សី ក៏ឈានដល់ការឃាត់ខ្លួនជនល្មើសរូបនេះយកមកអធិការដ្ឋាននគរ បាលក្រុងសំរោង ដើម្បីសាកសួរ ។ បន្ទាប់ពីសមត្ថកិច្ចបានសាកសួរជនល្មើសបានឆ្លើយសារភាព ថា ខ្លួនពិតជាបានយកកាំភ្លើង AK បត់មួយដើមបាញ់ ទៅលើឈ្មោះផាត់ លី ប្រាកដមែន ព្រោះខ្លួនធ្លាប់មានគំនុំ។
លោកអធិការបន្តទៀតថា បន្ទាប់ពីបានធ្វើការសាកសួររួច លោកបាននាំខ្លួនជនជាប់ចោទទៅលំនៅឋានរបស់គេ ដើម្បីបង្ហាញអាវុធ ដែលជននេះបានបាញ់បង្កឱ្យមានរបួសស្នាមដែលលាក់ទុកនៅលើដំបូល ផ្ទះរបស់ខ្លួន។ យោងតាមពាក្យបណ្តឹង និងចម្លើយសារភាព ជនជាប់ចោទ រួមទាំងវត្ថុតាងអាវុធចំនួន១ដើមផងនោះ លោកបានកសាងសំណុំរឿងជនជាប់ចោទបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕