ដោយ : សុផុន (ថ្ងៃទី 15 មីនា 2011)
ដកស្រង់ពីគេហទំព័រ cen.com.kh
ឧត្តរមានជ័យ: នៅព្រឹកព្រហាមថ្ងៃទី១៥មីនានេះ ពលរដ្ឋនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជយ័បាននាំគ្នាផ្អើលរត់ជាន់គ្នាទាំងព្រឹកបន្ទាប់ ពីបានលឺសូរគ្រាប់កាំភ្លើង និងគ្រាប់បែកផ្ទះយ៉ាងទ្រហឹងនៅតាមបណ្តោយព្រំដែន។ ពួកគេនឹកស្មានថាជាការប្រយុទ្ធគ្នារវាងកងទព័ខ្មែរនិងថៃ ហើយនាំគ្នារត់ទៅជ្រកក្បែរផ្ទាំងថ្មនៅចង្កេះភ្នំជិតវត្តថ្មដូន ដើម្បីគេចពីគ្រាប់។
តាមពិតកងទាហានប៉ារ៉ាថៃបានធ្វើ សមយុទ្ធបាញ់គ្រាប់ពិតដោយមិនបានប្រាប់ភាគីកម្ពុជាឱ្យបានដឹងជា មុនឡើយ។ ប្រភពពីជាយដែនឱ្យដឹងថា កងទាហានប៉ារ៉ាថៃទាំងនោះបានបើកធ្វើសមយុទ្ធតាំងពីព្រឹកព្រហាម ម៉ោង៤និង៥០នាទីនៅចម្ងាយប្រមាណជា៥០០ឬ៦០០ម៉ែត្រប៉ុណ្ណោះពី ព្រំដែនកម្ពុជា។ សមយុទ្ធដែលមិនបានជូនដំណឹងជាមុននេះបានធ្វើឱ្យអ្នកភូមិថ្មដូនភយ័ ព្រលឹងចុងសក់។
មន្ត្រីនគរបាល និងយោធាកម្ពុជាដែលឈរជើងនៅទីនោះបានអះអាងថា មិនបានដឹងពីការធ្វើសមយុទ្ធនោះទេ ហើយបានសម្តែងការមិនសប្បាយចិត្តចំពោះភាគីថៃដែលមិនបានប្រាប់ជាមុន ។ លោក ចាប ផាត អភិបាលស្រុកបន្ទាយអំពិលបានអះអាងថា អាជ្ញាធរស្រុកមិនបានទទួលដំណឹងទាល់តែសោះអំពីសមយុទ្ធយោធានេះ។ លោកក៏មិនសប្បាយចិត្តចំពោះទង្វើរបស់ថៃដែរ។ រហូតមកទល់ម៉ោងជិត៨ព្រឹកនេះ គេលែងលឺសូរគ្រាប់កាំភ្លើងទៀតហើយ។
ប្រភពពីយោធាបានឱ្យដឹងថា កាលពីថ្ងៃចន្ទ័ម្សិលមិញ មានទាហានឈុតខ្មៅថៃ២០នាក់បានមកសុំទាហានខ្មែរដែលឈរជើងការពារ ប្រាសាទតាក្របីដើម្បីចូលទៅក្នុងប្រាសាទ ប៉ុន្តែ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ។ នៅព្រឹកម្សិលមិញដែរ គេក៏បានឃើញមានការចលត័ទព័របស់ទាហានប៉ារ៉ាថៃនៅតាមជាយដែនដែរ ប៉ុន្តែ នៅពេលសាកសួរពួកគរអះអាងថា គ្រាន់តែជាការប្តូរវេនគ្នាធម្មតាតែប៉ុណ្ណោះ ប៉ុន្តែ តាមការពិត ពួកគេបែរជាត្រៀមធ្វើសមយុទ្ធនៅក្បែរជាយដែនដោយមិនជូនដំណឹងទៅវិញ៕៚