Friday, December 17, 2010

ឧត្តរមានជ័យ


ឧត្តរមានជ័យ
និពន្ធដោយ ទឹម រ័ត្នមន្នី​
១       មេឃមីស្រទំ​ ភ្នំបាំងជើងមេឃ       សៀងខ្លុយ គែនសង្វេក ជ្រែករាត្រីរនោច
          ឧត្តរមានជ័យ អានុងអាណោច     តឹងឪរ៉ាផ្សាខ្លោច ត្រមង់ត្រមោចអាល័យ។
២       នាយទុនចេញជួញ​ ញាតិទួញអាណិត    រូបខ្ញុំប្តូរជីវិត ឋិតនៅក្នុងដងព្រៃ
ឪភ្នំដងរ៉ែក ចែកខណ្ឌទឹកដី          លាកូន និងថ្លើមថ្លៃ តើស្រីកង្វល់ម្តេចម្តា?
R       ម្ចាស់ដួងចិត្តបង គ្រានេះម្តង        បងចេញការពារទឹកដី
          សូមថែខ្លួនរូបស្ងួន និងកូនប្រុសស្រី         កុំសោកថ្វី ប្តីលាថ្លៃហើយណា។
៣      ឧត្តរមានជ័យក្រុងជាយសីមា          ឆ្លងគិរីបុព្វតា កាត់វាលធំបែកផ្សែង
          ផ្សងសូមមានជ័យ ឈ្នះគ្រប់កន្លែង         វិលចូលកាន់តំណែង ទីតែងធ្លាប់ជុំគ្រួសារ។