បឹងស្នោរ
១ ព្រលឹមភ្លឺស្រាង សម្លឹងវេហា បក្សីបក្សា ខ្ញៀវខ្ញារអឺងកង
កុកគ្រៀលប្រវឹក បន្លឺសំឡេងសាសង ឯម៉ុមហើយនឹងរូបបង
ត្រសង ៗ ទៅកាន់សាលា។
កុកគ្រៀលប្រវឹក បន្លឺសំឡេងសាសង ឯម៉ុមហើយនឹងរូបបង
ត្រសង ៗ ទៅកាន់សាលា។
២ ឈូករីកពាសបឹង ក្រហមលាយ ស ជំនោឧត្តរ បន្ត រំភើយ
ប្រាណញ័រត្រជាក់ តែញើសជោកអាវអស់ហើយ កង់ចាស់ធាក់មិនរាឡើយ
ខ្យល់អើយ បក់ហើយអាសូប្រណី។
ប្រាណញ័រត្រជាក់ តែញើសជោកអាវអស់ហើយ កង់ចាស់ធាក់មិនរាឡើយ
ខ្យល់អើយ បក់ហើយអាសូប្រណី។
R ឪ! បឹងស្នោទីអានុស្សារ ម្លប់អាកាស្យា ត្រៀបត្រា គ្របដងវិថី
មនុស្សម្នាអ៊ូអរ នាបុណ្យអុំទូករាត្រី ប្រទីបយើងកាន់ជាប់ដៃ
ប្រាថ្នានិស្ស័យ ផ្សងជួប ជាគូនិរន្តន៍។
ប្រាថ្នានិស្ស័យ ផ្សងជួប ជាគូនិរន្តន៍។
៣ ឧត្តរមានជ័យ ដែនទីអនោច ឪរ៉ាផ្សារខ្លោច ដៃលាជីវ៉ា
លាទៅបួនឆ្នាំ ដើម្បីបន្តបរិញ្ញា កន្លងបានបីវស្សា
លឺដំ ណឹងថា អូនការគូថ្មី។
លាទៅបួនឆ្នាំ ដើម្បីបន្តបរិញ្ញា កន្លងបានបីវស្សា
លឺដំ ណឹងថា អូនការគូថ្មី។
R2 ឪ! បឹងស្នោទីអានុស្សា រសៀលសូរិយា ស្រស់ថ្លា
នឹងខ្យល់ជំនោរទំនប់ខណ្ឌបឹង យើងពីរនាក់លើម៉ូតូ បេះដូងក្រមុំគោកគោ
សន្យាមិនប្តូរ ថ្ងៃនេះ ប្តូរមានអ្នកថ្មី។
សន្យាមិនប្តូរ ថ្ងៃនេះ ប្តូរមានអ្នកថ្មី។
៤ ផ្លូវត្រង់មុខវត្ត ត្រូវបែកជាបី ដូចបងនិងស្រី ជួបស្នេហ៍មិនសមបំណង
វល្លិ៍ត្រកួនតេក មាត់បឹងទោះប្រឹងបោចចង មិនអាចទាញរូបអូននឹងបង
ឲ្យគង់ ត្រសង ត្រសុំដូចដើម។
ភ្នំពេញ ថ្ងែទី២២ ខែកក្កដា ឆាំ្ន ២០០៨
និពន្ធៈ ទឹម រត្ន័ម្នី
វល្លិ៍ត្រកួនតេក មាត់បឹងទោះប្រឹងបោចចង មិនអាចទាញរូបអូននឹងបង
ឲ្យគង់ ត្រសង ត្រសុំដូចដើម។
ភ្នំពេញ ថ្ងែទី២២ ខែកក្កដា ឆាំ្ន ២០០៨
និពន្ធៈ ទឹម រត្ន័ម្នី