ដើមឈើស្រុកយើង..!
ដើមឈើតូចធំ លូតលាស់ស្កៃស្កឹម ដើមខំប្រឹងប្រែង
តែងផ្ដល់ប្រយោជន៍ ជនគ្រប់កន្លែង ឥឡូវចំបែង
ឃើញសល់តែគល់។
សព្វសត្វស្រែកយំ ព្រៃជាទ្រនំ បាត់បង់អស់ហើយ
គួរឲ្យអាណិត ឱ!ពួកសត្វអើយ ធ្វើម្ដេចផុតស្បើយ
បើមនុស្សនៅល្ងង់។
ខិតខំបំផ្លាញ ឥតខំស្វិតស្វាញ រក្សាឲ្យសល់
គិតតែខំកាត់ ឥតគិតខ្វាយខ្វល់ ចុងក្រោយបន្សល់
នូវវាលល្វឹងល្វើយ។សព្វសត្វស្រែកយំ ព្រៃជាទ្រនំ បាត់បង់អស់ហើយ
គួរឲ្យអាណិត ឱ!ពួកសត្វអើយ ធ្វើម្ដេចផុតស្បើយ
គិតពីប្រយោជន៍ មិនខ្វល់ហិនហោច ប្រព្រឹត្តតាមចង់
មិនខ្ចីខ្លាចច្បាប់ អាងខ្លួនមានខ្នង ជាអ្នកធំផង
ធ្វើអ្វីតាមចិត្ត។
ច្រើនឆ្នាំទៅមុខ យើងរំពឹងទុក ក្លាយជាវាលពិត
បើមិនទប់ស្កាត់ ឲ្យបានដល់ដិត នោះនឹងរួតរិត
ខាតបង់ប្រយោជន៍។
កាប់ឆ្ការតាមចិត្ត កាប់ហួសកំរិត ទាល់តែហិនហោចមើលឃើញសុទ្ធវាល គួឲ្យអាណោច ពួកសត្វផ្សាខ្លោច
បាត់ជំរកខ្លួន។
យើងគួរយល់ដឹង កុំសូវខំប្រឹង តែប្រយោជន៏ខ្លួន
គិតប្រយោជន៏ជាតិ ឲ្យបានខ្ជាប់ខ្ជួន ជាតិនឹងរលូន
ប្រជាបានសុខ៕
និពន្ធដោយៈហោន ចន្រ្ទានិស្សិត អក្សរសាស្រ្តខ្មែរ ឆ្នាំទី៣ (RUPP)