Tuesday, January 19, 2016

សារៈសំខាន់នៃការសិក្សា

យុវជនទំពាំងស្នងឬស្សី                  
យើងត្រូវឃ្មាតខ្មីប្រឹងសិក្សា
ក្រេបយកចំណេះតាមសាស្រ្តា​​
ផ្លូវនេះហើយណាអាចជួយយើង។
ប្រទេសជាតិពិតត្រូវការអ្នក             
ជួយអភិរក្សខ្លួនគេឡើង
ឲ្យបានស្ថិតស្ថេររីកចម្រើន             
ឲ្យល្អថ្កុំថ្កើនតរៀងទៅ។
ចំណេះជាយាន្តឈានទៅមុខ        
ឲ្យរួចពីទុក្ខភាពល្ងង់ខ្លៅ
អាចជួយជ្រោមជ្រែងនៃគោលដៅ    
បានឆ្លងផុតទៅជ័យជំនះ។
គំនិតល្អៗនៅនឹងគ្រូ                    ​
មិនគួរគិតយូរត្រូវរូតរះ
ខំប្រឹងសិក្សាដោយមិនខ្ចះ​​​​​​​​​​​​​​​​​​​​​​       ​
លោកនេះហើយព្រះបន្ទាប់ពីម៉ែ។
ពេលគ្រូបង្រៀនខំប្រឹងស្តាប់     
លោកតែងតែប្រាប់ដោយមិនល្ហែ
មិនដែលលាក់បាំងត្រង់ណាទេ   
សិស្សបានពូកែសប្បាយហើយ។
ពេលយើងខំរៀនយើងនឹងចេះ   
គ្មានអ្នកមកធ្មេះមើលងាយឡើយ
គេតែងគោរពមិនកន្តើយ           
តំលៃនេះហើយដែលប្រឹងរៀន។
ពេលនេះតទៅត្រូវប្តេជ្ញា              
ថាខ្លួននេះណាត្រូវខំរៀន
យកចំណេះពិតធ្វើជាស្ពាន​​         

យកធ្វើជារានជួយជាតិយើង៕ 
លេប សូភា(សំណង់ ស៊ីវិល)
E-mail:
lebsophea@gmail.com