Tuesday, January 19, 2016

និស្សិតនឹកស្រុកកំណើត

កវីខ្ញុំបាទសូមប្រណម
ក្រាបថ្វាយបង្ខំដល់ទ្វិបលោកា
ប្រសិនជាខុសសូមមេត្តា
ខុសពាក្យត្រង់ណាមេត្តាផង។
កំហុសពាក្យពេចន៍តែងខុសឆ្គង
តែងកើតកន្លងជៀសមិនផុត
ពុកម៉ែអ៊ុំពូប្រមូលគំនិត​​​​
ជួយកែជួយគិតប្រាប់ខ្ញុំផង។
ប្រសិនជាខ្ញុំពោលពាក្យមិនពិត
បំណងប្រឌិតពោលមុសា
មិនត្រូវតាមត្រង់ពាក្យឃ្លាណា
អ្នកអាចរិះគន់ខ្ញុំបាន។
ខ្ញុំសរសេរតែងប្រើពាក្យខុសឆ្គង
មេត្តាករុណាឧបេក្ខាមុទិតាដល់ខ្ញុំផង
ខ្ញុំយកពាក្យឆ្គងមកកែប្រែ
ដែលឆ្គងតែងតែមកឧ្យត្រូវ។
មកដល់ភ្នំពេញទន្ទេញនឹកស្រុក
នឹកម៉ែពុកធ្លាប់ថ្នមបំពេរ
ពេលកូនមានទុក្ខម៉ែជួយបំពេរ
ជួយកូនឥតល្ហែបានធូស្រាល។
ពេលគេងហូបចុកនឹកឥតល្ហែ
នឹកពុកម៉ែតែងប្រៀងប្រដៅ
ទោះកូនខុសឆ្គងធំមែនពិត
ម៉ែពុកមិនដែលយកទោសា។
តែងប្រើពាក្យពេចន៍ឲ្យពិចារណា
ម៉ែមិនដែលថាយករំពាត់វាយ
ទាំងការហូបចុកនិងស្លៀកពាក់
ម៉ែមើលឥតស្ទាក់ប្រដៅកូន។
ខោអាវស្លៀកពាក់មិនដែលសមសួន
មិនដែលគិតពីរខ្លួនឧ្យតែកូន
ទោះមានឧបសគ្គធំប៉ុណ្ណា
ម៉ែពុកមិនដែលថាជាការលំបាកឡើយ។
ខំធ្វើកាឥតស្បើយដើម្បីកូន
ទោះលំបាកយ៉ាងណាម៉ែមិនរាថយ
ដឹងតែធ្វើយ៉ាងណាឪ្យកូនស្បើយ

ទោះឈឺជាយ៉ាងណាក៍ដោយ៕
ស្រុន សុភី(សំណង់ស៊ីវិល)
Email: Sophysran99@gmail.com