អាសូរដបទឹក មានច្រើនសន្ធឹក
ដេកដួលតាមផ្លូវ ខ្លះនៅតាមធុង
ឯខ្លះចេញក្រៅ ពន្លឺថ្ងៃក្ដៅ
ស្លោកពេញខ្លួនប្រាណ។
ដបខ្លះគេគរ លើគ្នាហែហូរ
ត្រដូកត្រដាន មានខ្លះបែកធ្លាយ
ចេញទឹកហូរឈាម ប្រឡាក់ដៀមដាម
ដល់អ្នកដទៃ។
ដបមុនគេចោល បោះទាំងកំរោល
ផ្ទុកទឹកពេញផ្ទៃ គេប៉ឺតជញ្ជក់
ពេញមាត់ស្មោកក្រៃ រសជាតិជូប្រៃ
ដៃគ្របពេញខ្លួន។
ផឹករួចគេបោះ គ្មានគិតស្រណោះ
ដបធ្លាក់ផ្ទួនៗ ក្លាយជាសម្រាម
រញ៉ៃពេញសួន ទេសភាពអង្រួន
អាប់អួបែកសែ។
គេយកដាក់ស្រា អាភៀនជក់ម៉ា
ផ្សែពេញខ្មៅអែរ គេវាយគេជាន់
បែកពោះធ្លាយថ្នេរ អេតចាយបន្ថែ
កែច្នៃបន្ត៕
![]() |
ចិន ភ្នី(គី មីវិទ្យា) E-mail: chinphny@gmail.com |