ខ្លួនជាកម្មករ ខិតខំបន្ត
ធ្វើគ្រប់កិច្ចការ មិនថាធ្ងន់ស្រាល
លំបាកយ៉ាងណា ដើម្បីថវិការ
ផ្គត់ផ្គង់ជីវភាព។
ម្យ៉ាងខ្លួនស្រុកគេ មិននឿយហត់ទេ
លាក់មិនសារភាព បើត្អួញថាហត់
ក្រែងបានលុយទាប ធ្វើខ្លួនដូចប្រៀប
មិនអស់កម្លាំង។
ញើសហូរដូចឈាម តែខំព្យាយាម
ធ្វើទាំងបិទបាំង ខ្លួនខ្សោយខ្លាំងណាស់
តែខំប្រឆាំង អត់ធ្មត់តតាំង
និងការនឿយហត់។
ពេលខ្លះខ្លួនឈឺ តែធ្វើមិនលឺ
ដូចល្អប្រាកដ ធ្វើម្ដេចបើខ្លួន
តែងតែអំណត់ បើមិនខំអត់
នោះនិងខូចការ។
ការងារក្រៅស្រុក ជួនទុក្ខជួនសុខ
តាមសភាពការណ៍ ធ្វើទាំងភិតភ័យ
ព្រោះខ្លាចមេការ ដកហូតមុខងារ
ឲ្យចេញក្រៅក្រុម។
បើការស្រុកយើង លុយខែមិនឡើង
មិនសូវសុខុម ទៅរកស្រុកគេ
ក្រែងបានងារធំ ព្រោះខ្លួនពិតសុំ
ជីវភាពធូធា។
ដូចនេះសុំអ្នក គិតគូបញ្ជាក់
ឲ្យដល់ប្រជា មានភាពសប្បាយ
លើដងមាគ៌ា ធ្វើឲ្យប្រជា
សំបូររុងរឿង៕
![]() |
| ស្ងាម ក្រឹម (រូបវិទ្យា) sngamkroem@gmail.com |
