នៅក្នុងស្រុកបន្ទាយអំពិល
ខេត្តឧត្តរមានជ័យ គឺជាស្រុកមួយដែលនៅជាប់និងជាយដែនថៃ
ដែលស្រុកនេះនៅជាប់និងប្រទេសថៃ មានភ្នំដងរ៉ែកដែលខ័ណ្ឌចែករវាងថៃ
និងកម្ពុជា។ ស្រុកបន្ទាយអំពិលនៅជាប់និងខេត្តសុរិន្ទនិងខេត្តមួយចំនួនទៀតដែលនៅក្រោមការគ្រប់គ្រងរបស់ថៃ
ក្រោយពេលដែលមានជំលោះព្រំដែនខ្មែរថៃ បានកើតឡើងរួចមក ស្រុកនេះគឺមាន
សភាពខុសប្លែកជាងមុន ក្នុងនោះផ្លូវទីតាំងរបស់កងទ័ព
(បន្ទាយទាហានខ្មែរ) និងភូមិមួយចំនួនត្រូវបានគេបង្កើតឡើង។
តាមាន់សែនជ័យគឺជាឈ្មោះភូមិមួយដែលនៅក្នុងឃុំគោគមន
ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ភូមិនេះមានទីតាំងនៅភាគខាងជើងនៃទីរួមស្រុកនេះ។
ភូមិនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយរដ្ឋាភិបាលកម្ពុជា
ដើម្បីអោយប្រជាជនទៅរស់នៅ
(ក្នុងនោះគ្រួសាររបស់កងទ័ពមានអតិ្ថភាពជាងប្រជាជនធម្មតា)
និងការពារព្រំដែនរបស់កម្ពុជាកុំអោយកងទាហានឈុតខ្មៅថៃរំលោភមកលើបូរណភាពទឹកដីរបស់កម្ពុជា។
ដែលកាលដើមឡើយទីនោះ គឺជាតំបន់ភ្នំដែលពោរពេញទៅដោយព្រៃឈើ
តែក្រោយពីប្រាសាទតាមាន់ត្រូវបានលេចលឺឈ្មោះឡើង
ហើយក្រោយមកក៏មានប្រជាជនដែលរស់នៅក្បែរៗនោះបាននាំគ្នាទៅកាប់ឆ្ការព្រៃយកដីធ្វើស្រែចំការ
តាមព្រៃខាងក្រោមប្រាសាទតាមាន់តាមជើងភ្នំដងរ៉ែក
តំបន់នោះដែលធ្លាប់តែមានព្រៃក្រាស់ដែលកម្រ និងមានមនុស្សទៅដល់
ក៏បានស្រឡះអស់មួយចំនួនធំហើយក្រោយមកប្រជាជនតិចតួចបានទៅសង់ខ្ទម
និងធ្វើជាសួនដាំដំណាំផ្សេងៗតែតៗមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
ភាគីថៃនិងកម្ពុជាបានស្រុះស្រួលគា្នហើយបានបើកអោយប្រជាជនទាំងកម្ពុជានិងថៃទៅលេងប្រាសាទតាមាន់នៅថ្ងៃទី១២ខែមេសារៀងរាល់ឆ្នាំ
អោយតែដល់ថ្ងៃនេះគឺនៅទីនោះប្រជាជនទាំងជិតនិងឆ្ងាយមកពីតំបន់ផ្សេងៗគ្នាបាននាំគា្នទៅលេងនៅកន្លែងនោះ
ប្រជាជនទាំងនោះតែងនាំគ្នាទុក កង់ម៉ូតូគោយន្តនៅខាងក្រោមភ្នំ រួចបាននាំគ្នាដើរឡើងទៅកាន់ប្រាសាទតាមាន់
ការដើរឡើងភ្នំទៅកាន់ប្រាសាទនេះគឺមានភាពលំបាកពេក
ដូចនេះរដ្ឋាភិបាលបានសាងសង់ផ្លូវចាក់បេតុងឡើងទៅកាន់ប្រាសាទនេះ
និងបានបង្កើតភូមិតាមាន់សែនជ័យខាងក្រោមភ្នំ ទីតាំងកងទ័ពដើម្បីនៅប្រចាំការនិងការពារព្រំដែនកុំអោយថៃឈ្លានពានចូលមកក្នុងដីកម្ពុជាតទៀត
ក្នុងរូបភាពអភិវឌ្ឍតំបន់ព្រំដែន។
មិនតែប៉ុណ្ណោះបានធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែនតាមជើងភ្នំដងរ៉ែកដើម្បីមានការងាយស្រួលក្នុងការដឹកជញ្ជូនស្បៀងផ្សេងៗសម្រាប់កងព័ទ។
បច្ចុប្បន្ននេះនៅភូមិតាមាន់សែនជ័យត្រូវបានគេពង្រើកបន្ថែម
ទៀតហើយនិងសាងសង់ផ្ទះមួយខ្នងៗ
ដូចៗគ្នាក្នុងផ្ទះមួយទំហំដីប្រហែលជាមួយហិចតាជាង
សម្រាប់ក្រុមគ្រួសារទាហានចាប់ស្លាកយក
ដោយចាប់បានមួយណាត្រូវយកមួយនោះនិងយកក្រុមគ្រួសារទៅរស់នៅក្នុងផ្ទះនោះ
ការធ្វើយ៉ាងនេះដោយសារកំនើនប្រជាជនកាន់តែច្រើន។ ទន្ទឹមនិងនោះដែរ
ដីរបស់ប្រជាជនដែលនៅតាមតំបន់ទាំងនោះគឺបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងផងដែរ
ក្រោយពីប្រជាជនកាប់ឆ្ការព្រៃបានស្រឡះក្លាយជាស្រែចំការ
រួចមកក៏តំបន់នោះត្រូវបានគេអភិវឌ្ឍន៍ធ្វើភូមិ បន្ទាយទាហាន
និងផ្លូវខ្សែក្រវ៉ាត់ព្រំដែន
ដោយបច្ចុប្បន្ននេះផ្ទះមួយខ្នងៗដែលសង់នៅភូមិតាមាន់សែនជ័យគឺនៅសាងសង់បន្តមិនទាន់រួចរាល់នៅឡើយទេ
ហើយគំរោងក្នុងការសាងសង់នេះគឺផ្ទះត្រូវបានគេសង់ខាងត្បូងផ្លូវខ្សែក្រវ៉ាត់ព្រំដែន
គំរោងនោះសង់គឺគេសង់បីជួរដោយគិតចាប់ពីខាងត្បូងផ្លូវខ្សែក្រវ៉ាត់ព្រំដែន
ក្នុងផ្ទះមួយទាំងដីសង់ផ្ទះនិងដីស្រែសម្រាប់ចែកអោយអ្នកដែលត្រូវជាម្ចាស់ផ្ទះប្រហែលជាមួយគ្រួសារ៣ហិចតាជាង
(បើតាមដឹងមិនផ្លូវការ)។
លើសពីនេះទៀតគេមានគំរោងមួយទៀតគឺដីចាប់ពីផ្លូវខ្សែក្រវ៉ាត់មកខាងត្បូងប្រហែលជាត្រូវបានគេយក៣គីឡូម៉ែត្រដោយគិតចាប់ពីផ្លូវខ្សែក្រវ៉ាត់ព្រំដែនមកខាងត្បូង
តែចាប់ពីផ្លូវទៅខាងជើងទៅរកភ្នំ
ត្រូវបានគេយកដាក់ជារបស់សហគមន៍ក្នុងនោះមានព្រៃមួយចំនួនធំទៀតដែលនៅតាមបណ្ដោយជើងភ្នំក៏ត្រូវបានដាក់បញ្ចូលផងដែរ។
ការដែលគេយកដីបីគីឡូម៉ែត្រពីផ្លូវ ដីស្រែចំការរបស់ប្រជាជបននៅទីនោះ
ដែលត្រូវប៉ះចំគឺត្រូវ រងនូងការខូចខាតយ៉ាងច្រើន
ដូចកាលពីឆ្នាំ២០១១កន្លងទៅប្រហែលជានៅខែសីហានិង កក្ដដា
ដំឡូងមីរបស់ប្រជាជនត្រូវបានឈូសឆាយក្រុមអ្នកធ្វើការអភិវឌ្ឈនៅតំបន់នោះ
ដោយដីទាំងនោះប៉ះចំតំបន់ត្រូវគេយកធ្វើជាបន្ទាយទាហាននិងភូមិ
ការធ្វើយ៉ាងនេះគឺខាតបង់ប្រយោជន៍ប្រជាជនជាច្រើន។
លើសពីនេះប្រជាជនទាំងនោះក៏បានធ្វើការតវ៉ាដែរ
តែការតវ៉ានោះមិនបានកើតជាប្រយោជន៍នោះទេ
ដោយសារតែអ្នកដែលពាក់ព័ន្ធទៅនឹងការយកដីទាំងនោះគឺជាពួកអ្នកដែលមានអំណាចធំ។
ទៅថ្ងៃមុខសូមអំពាវនាវអោយអ្នកដែលមានអំណាចមួយចំនួនប្រសិនត្រូវការអភិវឌ្ឈន៍នូវកន្លែងណាមួយដែលមានការប៉ះពាល់និងពាក់ព័ន្ធទៅនឹងដីរបស់ប្រជាជនសូមអោយជួយរកដំណោះស្រាយជូនពួកគាត់អោយបានសមស្រប
និងត្រឹមត្រូវតាមក្រឹតក្រមច្បាប់ផង៕៚ អូត ឡាទីន