នេះគឺរឿងថ្មី
ដែលតាក់តែងន័យ
ផ្ដោតលើនិស្សិត
កម្មកររោងចក្រ
ចាកឆ្ងាយផ្ទះពិត
រាជការជុំជិត
តែងទៅលេងផ្ទះ។
ជាក់ស្ដែងរូបខ្ញុំ
ពីតូចទាល់ធំ
មិនដែលជុំនះ
តែងតែទៅលេង
ជួបជុំអ្នកផ្ទះ
ព្រោះខ្ញុំមិនឈ្នះ
ពីការទៅលេង។
ធ្លាប់តែជួបជុំ
រួមប្រមូលផ្ដុំ
ផ្គុំកើតជាភ្លេង
និយាយជជែក
វែកញែកសំលេង
ទាំងចាស់ទាំងក្មេង
គ្រប់ពេលវេលា។
ពេលនេះខ្ញុំមក
ចាកឆ្ងាយជុំរក
មកស្រូបវិជ្ជា
នៅឯទីក្រុង
ពិតឆ្ងាយនិន្រ្ទា
ឃ្លាតអ្នកគ្រប់គ្នា
នៅឯជនបទ។
ប៉ុន្តែម្ដេចក្ដី
រូបខ្ញុំនេះនៃ
តែងតែកំនត់
ពេលវ៉ាកងធំ
ខ្ញុំតែងមានផ្នត់
ទៅលេងជនបទ
ទៅឃើញស្រុកស្រែ។
ពេលខ្ញុំចេញទៅ
ចិត្តចងចាំនៅ
ទេសភាពហូហែរ
មិនថាទីក្រុង
ឬទីវាលស្រែ
ចិត្តខ្ញុំតែងតែ
ចងចាំជានិច្ច។
ជិះលើរថយន្ដ
តែចិត្តគចគន់
សំលឹងមិនព្រិច
មើលឃើញទីវាល
តូចធំច្រើនតិច
សុទ្ធចាំងរំលិច
ទៅដោយអត្ថន័យ។
ពេលខ្ញុំឆ្លង់កាត់
មានផ្លូវខ្វែងខ្វាត់
គ្រប់ខេត្តចាស់ថ្មី
ប៉ុន្តែជីវភាព
ប្រជានោះនៃ
ពិតមិនប្រពៃ
គ្រប់ខេត្តនោះឡើយ។
ខេត្តកំពង់ចាម
តាមខ្ញុំប្រមាណ
គឺបង្គួរហើយ
ឯកំពង់ធំ
ក៏មិនអន់ឡើយ
មានខ្លះខ្សត់ខ្សោយ
ទៅតាមភូមិឃុំ។
ប៉ុន្តែមានខ្លះ
ដែលជួបប្រទះ
ពី បញ្ហារធំ
ឧត្តរមានជ័យ
ដែលជាខេត្តខ្ញុំ
ពុំសូវសុខុម
ដូចខេត្តដទៃ។
ព្រោះនៅខេត្តនោះ
ពុំមានសំទុះ
អភិវឌ្ឃន៍អី
រីឯប្រជា
ក៏ជួបគ្រោះភ័យ
ទុរភិក្សប្រល័យ
គឺខ្សត់ទឹកភ្លៀង។
ហើយមានជំលោះ
ថៃ ខ្មែរផងនោះ
យោធារខ្វះស្បៀង
ប្រជាពិបាក
សភាពមិនទៀង
ចាំតែរត់វាង
ផ្ទៀងតែសំលេង។
ពិបាកខ្លាំងណាស់
ទាំងក្មេងទាំងចាស់
ស្ទឺតែវង្វេង
ពេលផ្ទុះម្ដងៗ
មិនដេកមិនកេង
ព្រោះតែសំលេង
ភ័យខ្លាចគ្រប់គ្នា។
សុំស្លិះត្រឹមនិង
ព្រោះខ្ញុំមិនដឹង
រឿងនោះគ្រប់គ្រា
ព្រោះខ្ញុំនៅ ឆ្ងាយ
នឿយណាយនិន្រ្ទា
មានតែកាព្យា
បកស្រាយត្រួសៗ។
ខ្ញុំសូមបញ្ចប់
និងលើកម្រាមដប់
ជាការជំនួស
ពាក្យសម្ដីខ្ញុំ
ដែលបកស្រាយហួស
សម្រាប់សងជួស
ពាក្យខុសទាំងឡាយ ៕៚
ស្ងាម ក្រឹម