ដកស្រង់ពីគេហទំព័រទស្សនាវដ្តីសារព័ត៌មានសេរី
សៅរ៍ 25 កុម្ភៈ 2012 - 11:46 am
សេចក្តីរាយការណ៍ពីខេត្តឧត្តរមានជ័យបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ ពលរដ្ឋខ្មែរចំនួន៣នាក់ត្រូវសមត្ថកិច្ចថៃបាញ់សម្លាប់ និង២នាក់រងរបួសធ្ងន់ ខណៈដែលពួកគេ១៧នាក់លួចចូលក្នុងទឹកដីថៃដើម្បីកាប់ឈើគ្រញូង។
ទាហានថៃឈរជើងនៅតាមបណ្តោយព្រំដែនជាប់កម្ពុជា
សេចក្តីរាយការណ៍បន្តថា សពពលរដ្ឋខ្មែរទាំង៣នាក់ និងអ្នករបួស២នាក់នោះ ត្រូវអាជ្ញាធរថៃបញ្ជូនមកឲ្យកម្ពុជាកាលពីថ្ងៃទី២៣ ខែកុម្ភៈ តាមច្រកព្រំដែនអូរស្មាច់៕