Wednesday, January 12, 2011

ខ្យល់​អើយ............!

ខ្យល់​អើយ............!
ដោយ ហោន ចន្រ្ទា
ខ្យល់​បក់​ល្ហៀក​ៗ     កាយា​​​រ​សៀក      រសើប​សព្វ​ប្រាណ

ផាយ​ផាត់​វក់វី          គ្រប់​ទី​ទិស​ដ្ឋាន      ឲ្យ​មនុស្ស​គ្រប់​ប្រាណ

ផុត​ទុក្ខ​កង្វល់។

ខ្យល់​បក់​ត្រជាក់        ផាយ​ផាត់​វរលក្ខណ៍    ឲ្យ​ស្បើយ​អំពល់

លោង​លោម​រូប​ស្រី  ផុត​ក្ដី​កង្វល់                  ទាំង​ឡាយ​ដែល​សល់

លាក់​ទុក្ខ​ក្នុង​ចិត្ត។

ខ្យល់​បក់​ល្អ​ណាស់       បាន​បក់​មក​ប៉ះ            រូប​កាយ​វរមិត្រ

ប្រលែង​នឹង​សក់          ឲ្យ​បក់​គ្មាន​គិត              ផាយ​ផាត់​ផ្តេកផ្ដិត

ផ្ទៃ​មុខ​កល្យាណ។

ដើម​ឈើ​ឥត​ខ្វល់        ប្រលែង​នឹង​ខ្យល់        បក់​បោក​ឥត​ស្រាន្ដ

ឯ​ស្លឹក​រេរាំ                    ដើម​ខំ​ប្រឹង​ប្រាណ       ទប់​ខ្លួន​ឲ្យ​បាន

ប្រជែង​នឹង​ខ្យល់៕