ឧទ្យានកំណាព្យបានចែងថា
ចូលខ្មែរខមរាត្រាប់ចងចាំ
ពាក្យខ្មែរបុរាណបានផ្ដែផ្ដាំ
ចូលខ្មែរចំណាំចាំកុំស្មាន។
បុព្វបុរស់បានបន្សល់
សូមឲ្យបានដល់ខ្មែរគ្រប់ប្រាណ
ត្រិះរិះគំនិតតាមលំអាន
នោះខ្មែរសុខសាន្តថ្កុំថ្កើនពិត។
នេះជាបណ្ដាំចូលចាំជាក់
ចូលកូនម្នាក់ៗភ្ញាក់គំនិត
ខិតខំរៀនសូត្របណ្ដុះជីវិត
នោះកូនជាក់ពិតមានវិជ្ជា។
បើចិត្តកែប្រែខ្លួនថ្លែថ្នូរ
សព្វថ្ងៃត្រូវការអ្នកវិជ្ជា
សូមកូនរាល់គ្នាគិតកែប្រែ។
អនាគតយើងនូវក្នុងដៃ
ចូរកុំសង្ស័យរៀនពូកែ
ពីព្រោះនាមយើងជាតិជាខ្មែរ
ត្រូវសម្ដែងតែខ្មែរខ្លាំងពិត។
បើខ្មែរសមគ្គីជឿជាក់ច្បាស់
ខ្មែរពិតជាម្ចាស់មានគំនិត
នៅលើពិភពខ្លាចខ្មែរពិត
ខ្មែរចេះផលិតប្រាង្គប្រាសាទ៕ស្ងាម ណី(ព័ត៌មានវិទ្យា) Email: sngamsaney88@gmail.com |