- គ្រឿងផ្សំ
- សាច់មាន់
- ទំពាំងស្រស់
- ខ្ទឹមស
- ម្ទេសស្រស់
- គល់ស្លឹកគ្រៃ
- រំដេង
- ស្លឹកក្រូច
- ទឹកត្រី
- ដុំស៊ុបខ្នរ
- ប៊ីចេង
- ស្ករស
- អំបិល
- របៀបធ្វើ
សាច់មាន់កាប់ជាដុំៗល្មមតាមចូលចិត្ត។
ទំពាំងស្រស់ចិតស្តើងៗដាក់ស្ងោរ
ឬ ច្របាច់ជាមួយអំបិលឲ្យអស់ជាតិហាងទុកមួយលែក។
ខ្ទឹមសរបុកជាមួយម្ទេសស្រស់ឲ្យល្អិតល្មមទុកមួយលែក។ ដាក់ឆ្នាំងដាំទឹកល្មម ( ដាំឲ្យពុះ
) បន្ទាប់មកដាក់រំដេង ស្លឹកក្រូច គល់ស្លឹកគ្រៃ និង ខ្ទឹមដែលបានបុកជាមួយម្ទេសរួចចូល
ក្របទុកមួយភ្លែតពេលទឹកពុះចាក់ទឹកត្រីចូល ហើយដាក់សាច់មាន់ដែលកាប់រួចហើយចូល។
ពេលមាន់ឆ្អិនដាក់ដុំស៊ុបខ្នរនិងទំពាំងចូល ទុកឲ្យឆ្អិនទើបដាក់ប៊ីចេង ស្ករស
អំបិលចូលរួចហើយភ្លក់មើលតាមចូលចិត្តជាការស្រេច៕
ភួន សោភា(ទេសចរណ៍) E-mail: Souphea.sn@gmail.com |