Wednesday, August 28, 2013

ថៅ​កែ​ស្រុក​យើង​



ថៅ​កែ​ស្រុក​យើង​   ធ្វើ​ឬក​​តំ​កើង​
មើល​ងាយ​អ្នក​ក្រ   ស៊ី​ញើស​ឈាម​គេ​
ខ្មៅ​ល្អក់​កករ       ឃើញ​ខ្មៅ​ថា​ស​
ថា​ល្អ​ពេក​ក្រៃ​។
ធ្វើ​បាប​អ្នក​ទាប    ព្រោះ​គ្នា​សុភាព​
ធ្វើ​ឲ្យ​គ្នា​ភ័យ       លុយ​ក៏​បាន​ទាប​
ព្រោះ​ល្បិច​ម្ចាស់​ថ្លៃ ដែល​ឲ្យ​តម្លៃ​
មិន​សម​តាម​ការ​។
ធ្វើ​ការ​ពេញ​ម៉ោង           ពិបាក​រាប់រង់​
រាល់​គ្រប់​កិច្ចការ          គ្រប់មុខតំណែង
ដែល​គេ​​ឲ្យ​ការ             ពិបាក​យ៉ាង​ណា​
ក៏​នៅ​ទ្រាំ​បាន​។
ឃើញ​កម្មករ​       មិនមាត់​មិនក​
ថា​គ្នា​សុខសាន្ដ     តាម​ពិត​គ្នា​អត់​
ស្ទើរ​ស្លាប់​ចាក​ឋាន       ព្រោះ​មិន​ស្រាក​ស្រាន្ត
ពី​ការ​ស៊ី​លើ​។
លុយ​មក​បាន​សម​         បើ​ថៅ​កែ​កុំ​
កឹប​កេង​ធ្វើ​ពើ​      បន្ថោក​លុយ​ខែ​
កុំ​ដើរ​ខ្សែលើ​       នោះ​ពិត​មិន​ធ្វើ​
ឲ្យ​ពួក​គាត់​ខ្សត់​។
ឲ្យ​ៗ​គ្នា​ទៅ         ព្រោះ​គាត់​និត​នៅ​
ធ្វើ​ទាំង​នឿយ​ហត់         តស៊ូ​ពុះ​ពារ​
មិ​ន​រា​ប្រាកដ​       ព្រោះ​កុំ​ឲ្យ​​​អត់​
កំសត់​រាល់​ថ្ងៃ​។
ជាតិជា​កូន​ឈ្នួល          បើ​មេ​មិន​ស្រួល​
នោះ​ពិត​យ៉ាប់​ក្រៃ         ព្រោះ​ជីវិត​ខ្លួន​
សម​សួន​ប្រពៃ            ដោយ​មេ​កែ​ច្នៃ​
​លៃ​ឲ្យ​ត្រឹម​ត្រូវ​។
ខ្ញុំ​សូម​អំពាវ​        អស់​លោក​ឈប់​កៀវ​
ឈប់​កេង​ទៀត​ទៅ       ជួយ​លើក​តម្កើង​
កម្មករ​ឲ្យ​នៅ              រក​ស៊ី​រាក់​ជ្រៅ​
 
ជីវភាព​ប្រសើរ​៕

ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com