Saturday, July 27, 2013

ជំរុញ​អោយ​ស្គាល់​ភាព​លំបាក



នៅ​ក្នុង​សង្គម​ខ្មែរ​មាន​ប្រ​ជា​ជន​ជា​ច្រើន​រស់​នៅ​ក្នុង​សម័យ​ប្រល័យ​ពូជ​សាសន៍​ (សម័យ​ប៉ូលពត)​ដែល​ទទួល​ការ​គាប់​សង្កត់​យ៉ាង​អា​ណោច​ក្រៃ​លែង នៅ​ពេល​នោះ​ពួក​​​គាត់​ស្គាល់​តែ​ភាព​ធ្វើ​បាប​មិន​ដែល​មាន​ពេល​ក្នុង​ការ​សំរាក​អោយ​ស្រួល​បួល​ឡើយ។​ ព្រលឹម​ព្រាង​ៗ​លឺ​តែ​ស្នូរ​​ស្តី​បន្ទោស​របស់​អង្ក​ការ​ សូម្បី​​តែ​ពេល​វេ​លា​សិក្សា​ក៏​គ្មាន​ ហើយ​ពួក​គាត់​មិន​ដែល​លឺ​ទំនិញ​ណា​មួយ​យក​មក​លក់​ទេ​ ដើម្បី​ពួក​គាត់​ទិញ​បរិភោគ​នៅ​ពេល​ទំនេរ​ពី​ការ​ធ្វើ​ការ​ងារ​ដូច​សម័យ​ឥឡូវ​ឡើយ។​ រហូត​ដល់​ពួក​គាត់​អ្នក​ខ្លះ​លែង​ស្គាល់​លុយ​ថា​យ៉ាង​ណា​នោះ​ទេ​។ នៅ​ពេល​សម័យ​មួយ​នេះ​បាន​បញ្ចប់​ប្រទេស​ក៏​ទទួល​នៅ​ការ​គំរាម​កំហែង​ពី​សង្រ្គាម​ស៊ីវិល​ដែល​ធ្វើ​អោយ​ពួក​គេ​រត់​ ក្រាប់​គ្រាប់​កាំ​ភ្លើង​ ចាក​ចោល​ស្រុក​ បែក​បាក់​គ្រូសារ​ ខ្លះ​ពិការ​ ខ្លះបាត់​ប្រពន្ធ​កូន ​ទិដ្ឋភាព​បែប​នេះ​បើ​នឹក​ស្រមៃយ​ឃើញ​ថា​ គួរ​អោយ​កំសត់​តក់​ស្លុត​ អាណិត​ដល់​ពួក​គាត់​ដែល​មាន​ចិត្ត​តស៊ូ​ព្យា​យាម​ធ្វើ​កិច្ច​ការ​ដែល​បាន​បន្សល់​ទុក​សមិត្ត​ផល​ធំៗ​ដូច​ជា ​ទំនប់​អាង​ស្តុក​​ទឹក​នានា ​ដែល​ប្រើ​ដោយ​កំលាំង​មនុស្ស​សុទ្ធសាធ សកម្មភាព​សាម​គ្គី​នៅ​ក្នុង​សម័យ​នោះ​ ធ្វើ​អោយ​កូន​ខ្មែរ​ខ្លាច​រអា​មិន​ចង់​អោយ​ត្រ​លប់​វិញ​ឡើយ​ ប៉ុន្តែ​បើ​យើង​ចាប់​យក​សក​ម្មភាព​ជួយ​គ្នា​យ៉ាង​ស​ស្រាក់​សស្រាំ​មក​អនុវត្ត​នៅ​សម័យ​នេះ ប្រហែល​ប្រជាជន​មាន​ជីវភាព​ប្រសើរ​ឡើង។​ បច្ចុប្បន្ន​​កូន​ខ្មែរមួយ​ចំនួន​​ចូល​ចិត្ត​ច្រណែន ​យក​ឈ្មះ​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ដោយ​អំ​ពើរ​​​​​ខុស​ច្បាប់​ ខុស​ទំលាប់​ ពីកូន​ខ្មែរ​ដែល​ចេះ​ជួយ​សាម​គ្គី​និង​ចេះ​យល់​ធុរ:​គ្នា ​និង​ចេះ​ជូយ​​​យក​អា​សា​គ្នា​នៅ​ពេល​ជួប​ប្រទះ​នូវ​បញ្ហា​នានា​ដែល​បាន​កើត​ឡើង​ រហូត​ដល់​ប្រទេស​ប្តូរ​របប​ថ្មី​ពី​គម្មុយ​នី​សមក​សេរី​ការ​ចាយ​​លុយ​ក៏​មាន​ការ​ផ្លាស់​ប្ដូរពី​លុយ​កាក់​មក​ជា​ក្រ​ដាសប្រាក់។ ដូច​នេះ​ប្រជា​ជន​ដែល​ខំ​សន្សំ​លុយ​ទុក​ក៏​ត្រូ​វ​បោះ​បង់​ចោល​លុយ​ចាស់​ចាប់​យក​ស្ថានភាព​ថ្មី​ ដោយ​សារ​តែ​ទទួល​បាន​ភាព​លំបាក​ ពួក​គាត់​ខំប្រឹង​ប្រែង​រក​លុយ​រក​កាក់​ដើម្បី​ផ្គត់​ផ្គង់​មិន​​​អោយ​បាត់​សូម្បី​មួយ​សេន​ គាត់​ដើរ​សន្សំ​មិន​អោយ​ចម្លោះ អោយ​តែ​របស់​មានតំលៃ​រើស​​​មិន​អោយ​សល់ ​គាត់​បាន​បញ្ចូន​កូន​អោយ​ទៅ​សាលា​បាន​សិក្សា ទៅ​តាម​សមត្ថភាព​គាត់​សន្សំ​បាន​មិន​ដែល​ហ៊ាន​ចំនាយ​សូម្បី​មួយ​រយ ឆ្លៀត​យក​សន្សំ​ផ្ញើ​មក​អោយ​កូន​សិក្សា​​​​ខ្លាច​កូន​អត់ ណា​មួយ​ខ្លាច​កូន​ខ្មាស់​គេ នៅ​ពេល​ណា​កូន​ត្រលប់​មក​លេង​ផ្ទះ​គាត់តែង​តែ​​ប្រៀន​ប្រដៅ​ដល់​កូនថា​ គ្រួសារ​យើង​ក្រ​ត្រូវ​ចេះ​ចាយ​លុយ​ឲ្យ​ចេះ​សន្សំ​ហើយ​ត្រូ​វ​ចេះ​ស្គាល់​ពី​ខ្លួន​ឯង​ថា​ជា​នរ​ណា​ ហើយ​និង​មក​ពី​ណា​ ប្រាក់​មួយ​រៀល​មិន​មែន​រក​បាន​ងាយ​ដូច​អ្នក​មាន​នោះ​ទេ ​ការ​សិក្សា​ត្រូវ​តែ​ព្យា​យាម​ បើ​តាម​ការ​សង្កេត​​យើង​ឃើញ​ថា​អ្នក​មាន​មួយ​ចំនួន​ ​មាន​មក​ពី​ប្រាក់​មួយ​សេន​និង ​ក្ដី​ប្រឹង​ប្រែង​៕៚ បូ វិណៃ