Tuesday, July 23, 2013

កំភេម

http://scienceblogs.com/thescian/2007/02/16/
ponvandu-a-penguin-among-the-i/

កំ​ភេម​គឺ​ជា​សត្វ​ម្យ៉ាង​ដែល​មាន​រូប​ខ្លី​ វា​រស់​នៅ​ក្នុង​ព្រៃ​ គេ​ចាត់​ទុក​សត្វ​នេះ​ជា​ប្រភេទ​សត្វ​ល្អិត​មាន​សម្រស់​ស្រស់​ស្អាត​ជាង​សត្វ​នានា។ ​បើ​យើង​ក្រ​ឡេក​មើល​មួយ​ភ្លែត ​នឹក​ស្មាន​តែ​ពេជ្រ​មួយ​គ្រាប់​ដែល​ផុស​ឡើង​នៅ​ពណ៌​ចំឡែកៗ​អម​ទៅ​និង​ស្លឹក​ឈើ​មួយ​ប្រភេទ​ដែល​វា​ចូល​ចិត្ត​ស៊ី​ជា​អាហារ។ នៅ​លើ​ផែន​ដី​យើង​មាន​ប្រភេទ​សត្វ​ជា​ច្រើន​ ​តែ​សត្វ​មួយ​នេះ​វា​ចំឡែក​ត្រង់​ថា​​ពិបាក​រក នៅ​ក្រៅ​រដូវ​របស់​វា​ ​ព្រោះ​វា​កើត​នៅ​តាម​រដូវ​កាល​របស់​វា។ រដូវ​វស្សា​ ជា​រដូវ​ដែល​មាន​កំភេម តាម​ការ​សង្កេត​របស់​ខ្ញុំ​ ក្នុង​ភូមិ​ភាគឧត្តរ។ ​ឥឡូវ​យើង​មើល​ទៅ​លើ​លក្ខណ​សម្បត្តិ​របស់​វា គឺ​មាន​ខ្លួន​មូល​ មាត់​តូច​នៅ​សង់​ខាង​មាត់​វា​មាន​ពុក​មាត់​ពណ៌​ប្រផេះ​ល្អិត​ៗ​ដូច​មាត់​ដង្កូវ​ស្វា ​ស្លាប​មាន​បី​ស្រទាប់​សំរាប់​ហោះ​ហើរ​ ស្រទាប់​ទី​មួយ​គឺ​មាន​ពណ៌​​ខ្មៅ​រលោង​លាយ​ពណ៌​​ស្វាយ​ចាស់ ស្លាប​ចែក​ចេញ​ជា​ពី​ដាច់​ពី​គ្នា ​ស្រទាប់​ទី​២​ មាន​ពណ៌​ស្វាយ​សភាព​ស្ដើង​ និង​ស្រទាប់​ទី៣​ពណ៌​ស​ប្រផេះ​ដែល​ជាប់​និង​ស្រទាប់​ទី២។ ដង​ខ្លួន​របស់​សត្វ​នេះ​មាន​ពណ៌​២​ប្រភេទ​ នៅ​បន្ទាប់​ពី​ស្លាប​ពណ៌​បៃតង​ នៅ​ផ្នែក​ខាង​ក្រោម​ពណ៌​ខ្មៅ​មាន​ទ្រូង​កន្លាក់​ៗ​ដូច​ផ្នត់​ទឹក​រលក​អញ្កាញ់​ៗ​ប្រមាណ​ជា​៥​ផ្នត់​ ចំនែក​ក​របស់​វា​ប្រៀប​បាន​និង​ដង្កាប​ បើ​សិន​យើង​ដាក់​វត្ថុ​អ្វី​ ឬ ​ដៃ​មនុស្ស​ចូល​ វា​និង​គាប់​ជាប់​ រីឯ​ភ្នែក​តូច​ក្រឡឹង​ពណ៌​ខ្មៅ ​វា​ស៊ី​ស្លឹក​ជា​អាហារ​ ចំនែក​ស្លឹក​ដែល​វា​ស៊ី​គឺ​មាន​តែ​មួយ​ប្រភេទ​គឺ​ដើម​ទ្រះ។​ ​សត្វ​នេះ​មាន​តែ​មួយ​រដូវ​ប៉ុណ្ណោះ​​គឺ​នៅ​ក្នុង​កំឡុង​ខែ​ ៩​-១០​ដែល​ជា​ខណ្ខ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ​ សត្វ​នេះ​ចេះ​លាប​ម្សៅ​ ចាស់​តែង​តែ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប្រាប់​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ថា ​បើ​សត្វ​កំភេម​លាប​ម្សៅ​ហើយ​ ពួក​គាត់​មិន​អោយ​ចាប់​វា​ទេ ព្រោះ​បើ​សិន​ជា​យើង​ចាប់​វា​និង​នាំ​មក​នៅ​ភាព​មហន្ត​រាយ​ដល់​យើង​និង​មាន​បាប​កម្ម​ខ្លាំង​មិន​អាច​លុប​លាង​បាន​នោះ​ក្នុង​មួយ​ជាតិ។​ ជើង​របស់​វា​មាន​ចំនួន​ប្រាំ​បី​ដែល​ជើង​ខាង​មុខ​
មាន​សភាព​ខ្លី​ ម្រាម​ជើង​វា​ស្អិត​មាន​រោម​នូវ​ជាប់​និង​បាត​ជើង ​សត្វ​នេះ​បង្ក​កំ​ណើត​ដោយ​ការ​ពាក់​គ្នា​រួច​បាន​បង្ក​ជា​ពង​នៅ​ក្នុង​ពោះ​ ក៏ញាស់​នៅ​ក្នុង​ពោះ​រួច​បញ្ចេញ​មក​​ក្រៅ។​ ​តែ​បើ​និយាយ​ពី​អត្ថ​ប្រយោជន៍​ សត្វ​នេះ​យើង​អាច​យក​វា​ទៅ​ធ្វើ​ជា​ចំណី​អាហារ ​និង​យក​មក​ធ្វើ​ជា​ល្បែង​លេង​បាន​យ៉ាង​សប្បាយ ​តើ​យើង​លេង​វា​យ៉ាង​ដូច​ម្ដេច ​មុន​ដំបូង​ ចាប់​យក​​សត្វ​នេះ​ពី​ក្នុង​​ព្រៃ​របោះ ហើយ​ចង​នឹង​ខ្សែ​តូច​ដែល​អាច​ចូល​ចន្លោះ​ក្បាល​នឹង​ដង​ខ្លួន​ ហើយ​បង្ហើរ​លេ​ង​ដោយ​កាន់​​ខ្សែ​ដូច​ដែល​យើង​ចង​កញ្ចែរទ្រំ លេង​ដូច្នោះដែរ៕៚
http://insects-morphology.blogspot.com/2012/09/
jewel-beetle.html#chitika_close_button
បូ វិណៃ (សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ជនបទ)
bovinai.omc@gmail.com