Sunday, July 21, 2013

អន្លក់ភូមិខ្ញុំ



ខ្ញុំ​នៅជន​បទ       ក្នុង​ខេត្តកំសត់​
ឈ្មោះ​ក៏​មិន​ល្បី    ក្នុង​ភូមិ​រុង​រឿង​
ឃុំ​អំពិល​នៃ​        ឧត្តរ​មា​ន​ជ័យ​
ខេត្ត​កំនើត​ខ្ញុំ​។
ខ្ញុំ​សូម​បរិយា​យ​​    សម្ដែង​បក​ស្រាយ​
ឲ្យបាន​​សម​រម្យ​    ប្រាប់​ពី​អន្លក់
រួម​ប្រមូល​ផ្ដុំ​        មាន​ក្នុង​ភូមិ​ខ្ញុំ​
ប្រាប់​អស់​ញាតិ​មិត្ត​។
ដែល​មាន​តាំង​ពី​    ក្នុង​ព្រៃ​មួល​មី​
ដែល​នៅ​ឆ្ងាយ​ជិត​  មិន​ថា​ក្នុង​ទឹក​
លើ​គោក​មាន​ពិត​   លើ​ភ្នំ​ជុំ​ជិត​
អន្លក់​គ្រប់​សព្វ​។
ជ្រេស​និង​ត្រួយ​ស្ដៅ       កាច់​ប៉ះ​យក​ទៅ​
លាយ​និង​ផ្លែ​ត្រប់​         ក្របុក​ទាល់​ល្ងៀង​
ផ្ទៀង​ប្រហុក​ខ្ចប់​          ភ្លេច​ប្ដី​លៃ​ចប់​
ឆ្ងុយឆ្ងាញ់​ពិសា​។
ព្រលឹត​រំ​ចង់​        ពួន​ក្នុង​ស្រះ​ស្រង់​
ស្នោ​រ​ចេញ​ត្រួយ​ផ្កា ត្រសក់​ឪឡឹក​
ល្ពៅ​ផ្លែ​ត្រៀប​ត្រា​         ត្រឡាច​ផ​ង​ណា​
ផ្លែ​ផ្កា​រ​ពេញ​សួន​។
ទំ​ពាំង​ភ្លុះ​ថ្មី​         សណ្ដែក​ផ្លែ​ខ្ចី​
ននងហំ​ហួន​       ផាវែន​ក្នុង​ទឹក​
រំ​លឹក​ត្រកួន​        ចង្វារ​ទូក​ពូ​ន
​កំប៉ោក​ផ្កា​ថ្មី​។
ច្រាច់​លាស់​ត្រសង​        ម្អម​សូម​អែប​ផង​
ក្បែ​សន្ទូង​ខ្ចី​         ននោង​ចេញ​ផ្លែ​
លើ​ចុង​ឬស្សី​       ត្រួយ​ក៏​លាស់​ខ្ចី​
បង្អួត​ត្រួយ​ខ្នឹង​។
ឯអង្គា​ដី​            បង្អួត​ត្រួយ​ខ្ចី​
ម្រះ​ធ្វើ​មិន​ដឹង​      អង្កាញ់​ត្រួយ​ម្រុំ​
ធ្វើ​ដូច​មិន​ខឹង​       តែ​ត្រួយ​បាស​នឹង​
ខឹង​ឡើង​ពេញ​ដើម​។
ស្ពៃ​ត្រូវ​ទឹក​ថ្មី​ ចេញ​ត្រួយ​សខ្ចី​
ទទឹក​ជោគ​សើម​   ស្លឹក​គ្រៃ​វិញ​នោះ
រង​ទឹក​សន្សើម​     ស្លឹក​ជី​ចាប់​ផ្ដើម​
បញ្ចេញ​សម្រស់​។​
នេះ​ជា​អន្លក់​        ចូរ​នាំ គ្នា​ភ្លក់​
សុំ​កុំ​បង់​បោះ​ ឲ្យ​​គ្រប់​រសជាតិ​
ដែល​មាន​ទាំង​អស់​        រក្សា​ផងចុះ​
កុំ​បំភ្លេច​អី​។
ខ្ញុំ​សូម​អភ័យ​        នេះ​ជា​សំដី​
ជា​ក្រៀម​ភាសា​    បើ​មិន​ត្រូវ​ន័យ​
អភ័យ​ផង​ណា​     ព្រោះ​នេះ​គី​ជា​
ភា​សា​រដឺន​៕៚
 ស្ងាម​ ក្រឹម