Tuesday, February 21, 2012
ហេឡូវីអូអេ ២០ កុម្ភៈ ២០១២៖ អ្នកនិពន្ធខ្មែរក្នុងសម័យបច្ចុប្បន្ន
ដកស្រង់ពីគេហទំព័រសំឡេងសហរដ្ឋអាមេរិក
ថ្ងៃច័ន្ទ, 20 ខែកុម្ភៈ 2012
ដោយ អ៊ឹម សុធារិទ្ធ វីអូអេ ខ្មែរ
| វ៉ាស៊ីនតោន
ដោយ អ៊ឹម សុធារិទ្ធ វីអូអេ ខ្មែរ
| វ៉ាស៊ីនតោន
រូបថត៖ អ៊ឹម សុធារិទ្ធ វីអូអេ ខ្មែរ
លោក ខូ តារាឫទ្ធិ ជាអ្នកនិពន្ធខ្មែរទីមួយដែលសិក្សានៅសាកលវិទ្យាល័យដ៍ល្បីឈ្មោះមួយ គឺសាកលវិទ្យាហាវដ (Harvard University) ដែលស្ថិតនៅភាគខាងកើតស.រ.អា។
កម្មវិធីសំឡេងអ្នកជំនាន់ថ្មី (New Voices) ទី៦បានអញ្ជើញនិស្សិត ខូ តារាឫទ្ធិ ជំនាញខាងការតែងនិពន្ធនៃសាកលវិទ្យាហាវដ (Harvard University) ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកធ្វើជាវគ្មិន។ លោកខូ តារារិទ្ធ និយាយអំពី «អ្នកនិពន្ធខ្មែរសម័យបច្ចុប្បន្ន»។ លោក ខូ តារារិទ្ធ គឺជាអ្នកខេត្តឧត្តមានជ័យ។ មុននឹងបានមកសិក្សានៅសាកលវិទ្យាល័យហាវដ នៅប្រទេសកម្ពុជា លោក ខូ តារារិទ្ធ លោកធ្លាប់បានធ្វើជាប្រធានសមាគមអ្នកសាបព្រោះ ប្រធានសមាគមអក្សរសិល្ប៍នូ ហាច គ្រូបង្រៀនទស្សនៈវិជ្ជានៅវិទ្យាល័យវត្តស្វាយនៃខេត្តសៀមរាប អ្នកផលិតកម្មវិធីនៅវិទ្យុមណ្ឌលព័ត៌មានស្រ្តីកម្ពុជា FM 102 និងបាននិពន្ធរឿងប្រលោមលោកខ្នាតខ្លី និងកំណាព្យមួយចំនួន។ លោក ខូ តារារិទ្ធ ក៏ធ្លាប់ទទួលបានអាហារូបករណ៍អ្នកនិពន្ធអន្តរជាតិ(International Writers) នៅសាកលវិទ្យាល័យប្រោន (Brown University) នៅរដ្ឋរ៉ូដអាឡិនដ៍ (Rhode Island) សហរដ្ឋអាមេរិក។
Newer Post
Older Post
Home