កិច្ចសម្ភាសន៍ និស្សិត យើន យ៉េន
លោក យើន យ៉េត ជានិស្សិតផ្នែករដ្ឋបាលសាធារណៈ ឆ្នាំទី៣ នៃសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះថាល្អណាស់ ព្រោះបានផ្ដល់ឱកាសឲ្យនិស្សិតបានជួបជុំគ្នា ផ្ដល់បទពិសោធន៍ ដើម្បីអភិវឌ្ឍខេត្តយើង ក៏ដូចជាប្រទេសជាតិទាំងមូល។ដោយមាននិស្សិតបានឡើងផ្ដល់បទពិសោធន៍ ការងារ ការសិក្សា មានការជំរុញលើកទឹកចិត្តគ្នាទៅវិញទៅមក។ និស្សិតរូបនេះក៏បានសំណូមពរ សូមឲ្យមានកម្មវិធីនេះឲ្យបានច្រើនដងទៀត ព្រោះថាយើងបានជួបជុំគ្នាធ្វើឲ្យយើងបានស្គាល់គ្នា មានទំនាក់ទំនងនិងគ្នា ខ្លួនលោកយើន យ៉េត ផ្ទាល់ក៏មិនដែលនឹកស្មានថានៅទីក្រុងភ្នំពេញមាននិស្សិតមកពីខេត្តឧត្តរមានជ័យច្រើនយ៉ាងនេះដែរ ដោយសារតែមានកម្មវិធីនេះទើបលោកបានស្គាល់ និងបានដឹងថាខេត្តយើងមានចំនួនច្រើនដែលបានមកបន្តការសិក្សានៅទីក្រុងភ្នំពេញនេះ៕៚