ខ្ញុំបាទនេះណា មានព្រះនាមថា
គឺជាសត្វតូច ដែលលោកគ្រប់គ្នា
ឈឺចាប់ភ្ញូចៗ ព្រោះសត្វកំហូច
ខូចហើរខាំគេ។
មូសមានអីខុស ខាំទាំងស្រីប្រុស
ចាស់ហួសដឺឡេ ខាំបានខាំទៅ
គ្មានរើសអីទេ ជាតិសាសស្រុកគេ
ក៏ខ្ញុំខាំដែរ។
ខ្ញុំមានមេរោគ រស់នៅស្មុកគ្រោក
ព្រៃភ្នំវាលស្រែ គ្មានរើសទីតាំង
ហិចហើឥតល្ហែរ ភូមិក្រុងព្រៃស្រែ
ក៏ខ្ញុំនៅបាន។
បើខ្ញុំបានខាំ សូមអ្នកជួយចាំ
យូរឆាប់កល្យាណ នឹងបានជំងឺ
ជាក់ជាមិនខាន សូមការពារប្រាណ
បើអ្នកចង់សុខ។
សូមកុំបន្តោស បើរូបខ្ញុំខុស
ខ្ញុំក៏ចង់សុខ ចង់ធំចង់ធាត់
ទើបខំត្រុកៗ ខាំឈើខាំតុ
ខាំមិនកើតទេ។
ខ្ញុំត្រូវការឈាម ត្រូវការក្នុងនាម
រស់ដូចរូបគេ គឺត្រូវការរស់
ដូចស្រស់មាសមេ ឯងខ្ញុំយើងគេ
ត្រូវការជីវិត៕
ប៉ក់ តុលា(សំណង់ស៊ីវិល) Email: buktola72@gmail.com |