ក្រោយពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញហើយនោះ
តាមបណ្តាខេត្តមួយចំននួដែលនៅជាប់ព្រំប្រទល់ថៃ
ក៏មានការអភិវឌ្ឍន៍ជាងពីមុន តួយ៉ាងដូចជា នៅខេត្តឧត្តរមានជ័យ
តាមស្រុកដែលជាប់ព្រំដែនមួយចំនួនកំពុងតែ ត្រូវបានអភិវឌ្ឍន៍
ធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែន និងភូមិថ្មីនៅតាមជើងភ្នំដងរ៉ែក
ដូចជាក្នុងស្រុកបន្ទាយអំពិល
តាមជើងភ្នំដងរ៉ែកត្រូវបានគេបង្កើតភូមិអោយប្រជាពលរដ្ឋទៅរស់នៅនិង
ធ្វើបន្ទាយទាហាន នៅតាមតំបន់នោះ ដើម្បីការពារបូរណភាពទឹកដីប្រទេសកម្ពុជាយើងកុំអោយមានសត្រូវរុលចូលមកក្នុងទឹកដីនៃប្រទេសនេះ។
អូរទឹកចោលគឺជាឈ្មោះភូមិមួយត្រូវបានគេបង្កើតឡើងក្នុងពេលថ្មីៗនេះ
គឺចាប់តាំងពី២០០៨ រឺក៏អាចមុននេះ
ក្រោយពេលដែលកម្ពុជាមានទំនាស់ព្រំដែនជាមួយថៃ។
មូលហេតុដែលគេដាក់ឈ្មោះថាភូមិអូរទឹកចោលគឺគេដាក់ឈ្មោះអូរគឺអូរទឹកចោលនោះឯង
ដំបូងឡើយអូរនេះមិនត្រូវបានអ្នកភូមិនៅក្បែរៗនោះស្គាល់ច្រើនទេ
តែក្រោយពេលដែលបងប្អូនប្រជាជនរស់នៅជិតៗនោះរុករាន
ព្រៃរកឈើក៏បានទៅប្រទះនឹងអូរនោះ។ ពេលដែលឃើញគឺនៅរដូវវស្សា
ពេលនោះគឺមានទឹកច្រើន
ហើយឃើញមានទឹកហូរធ្លាក់ពីថ្មភ្នំដែលមានកម្ពស់ប្រហែលជាដប់ម៉ែត្រជាង
ដែលគួរជាទីចាប់អារម្មណ៍ណាស់ តែក្រោយៗមកដំណឹង នេះត្រូវបានផ្សព្វផ្សាយតៗគ្នាពីមួយទៅមួយក៏បានលេច
លឺសាយទូទាំងស្រុកនិងស្រុកផ្សេងៗនៅជាប់នោះក្នុងខេត្តឧត្តរមានជ័យ។
បន្ទាប់មកក្រោយពី
គេចាប់ផ្ដើមធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែនរួចមកអូរនោះក៏ក្លាយទៅជាកន្លែងកំសាន្តដ៏សាកសមមួយសម្រាប់ប្រជាជនរស់នៅជិតៗនោះ
លើសពីនេះតំបន់នោះត្រូវបានគេរៀបចំជាកន្លែងទេសចរណ៍ដ៏សំខាន់មួយ
សម្រាប់ប្រជាជននៅក្នុងខេត្តនោះជាពិសេសនោះគឺសម្រាប់ប្រជាពលរដ្ឋរស់នៅតាមតំបន់នោះ។
ចាប់ពីឆ្នាំ២០០៧-២០០៨
មកតំបន់ទាំងនោះបានគេអភិរក្សធ្វើជាផ្លូវ និងភូមិតាមជើងភ្នំ ភូមិអូរទឹកចោលគឺមានទីតាំងតាមជើងភ្នំដងរ៉ែកជាប់នឹងផ្លូវខ្សែក្រវ៉ាត់ព្រំដែន
ដែលភូមិនោះនៅខាងលិចផ្លូវ
ហើយភូមិនេះដែរនៅជិតប្រាសាទតាក្របីគឺនៅខាងត្បូងប្រាសាទ
បើគិតពីប្រាសាទតាក្របីទៅមានចម្ងាយប្រហែលជា៣ទៅ៤គីឡូម៉ែត្រពីប្រាសាទ
តែភូមិនេះគឺនៅខាងក្រោមភ្នំចំនែកឯប្រាសាទនៅខាងលើភ្នំ។
ប្រជាជនដែលរស់នៅក្នុងភូមិនេះគឺមានជីវភាពមិនធូរធារទេដោយសារតែភូមិនេះទើបនិងបង្កើត
ហើយពួកគាត់រស់នៅដោយពឹងផ្អែកទៅលើរបរកសិកម្មធ្វើស្រែចំការ
ក្រៅវពីនេះពួកគេឆ្លងដែនទៅធ្វើការស៊ីឈ្នួលនៅក្នុងប្រទេសថៃ
តែមួយចំនែកខ្លះទៀតពួកគេប្រកបរបរផ្សេងៗក្នុងភូមិរបស់គេលក្ខណៈតូចតាច។
តែអ្វីដែលគូរអោយបារម្ភបំផុតនោះគឺក្មេងៗក្នុងតំបន់នោះមិនបានរៀនដោយសារភូមិនោះជាភូមិថ្មីគ្មានសាលារៀន
និងឆ្ងាយពីទីប្រជុំជន គ្មានមណ្ឌលសុខភាព
ប្រជាពលរដ្ឋខ្វះការយល់ដឹងអំពីបញ្ហាអនាម័យនិងការថែទាំសុខភាព
ដោយពួកគាត់ភាគច្រើនជាអ្នកក្រីក្រមិនបានយល់ដឹងអំពីបញ្ហាផ្សេងៗដែលទាក់ទងទៅនិងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ហើយអ្វីដែលជាការទាក់ទាញរបស់ភូមិនោះគឺនៅតំបន់ចជើងភ្នំ
សំបូរទៅដោយព្រៃឈើនិងសម្រស់ធម្មជាតិ
ដែលទាក់ទាញភ្នែករបស់អ្នកទៅលេងអោយរសាត់អណ្តែតក្នុងអារម្មណ៍រីករាយ
មិនតែប៉ុណ្ណោះមានកន្លែងមួយទៀត ក៏មានការទាក់ទាញណាស់ដែរនោះ
គឺអូរទឹកចោល។ អូរនេះគឺឋិតនៅខាងកើតភូមិ
និងនៅលើភ្នំមានកម្ពស់ប្រហែលជាបីរួត(ផ្នាក់)នៃភ្នំ
តែបើនៅរដូវវស្សាវិញ
មានទឹកច្រើនហូរធ្លាក់ដែលមានរយៈកម្ពស់ខ្ពស់គួរសមអាចអោយមនុស្សទៅលេងកំសាន្តបាន
ដូចជានៅពេលភ្ជុំបិណ្ឌម្ដងៗគឺមានមនុស្សទៅលេងទៅនោះច្រើនជាពិសេសនោះគឺយុវវ័យ
ដែលពួកគេតែងតែទៅលេង។ បើយើងចង់ទៅទីនោះ
នៅពេលទៅដល់ភូមិអូរទឹកចោលហើយ
យើងនិងឃើញមានផ្លូវមួយបែកចេញពីផ្លូវខ្សែក្រវ៉ាត់ព្រំដែនទៅទិសខាងកើតកាត់ចូលទៅក្នុងព្រៃចម្ងាយប្រហែលជាបីគីឡូម៉ែត្រទាំងឡើងភ្នំផង
យើងនិងទៅដល់ទីនោះជាមិនខាន។ តែប្រសិនបើយើងទៅនៅរដូវវស្សាវិញ
ពេលទៅដល់ផ្លូវបំបែកទៅទីនោះយើងមើលពីចម្ងាយទៅកាន់ភ្នំខាងកើតនិងឃើញមានទឹកហូរធ្លាក់ពីផ្នាក់មួយមកផ្នាក់មួយទៀត
ដែលយើងមើលទៅឃើញទឹកហូរធ្លាក់នោះស្មើនិងចុងឈើ។ តែផ្លូវទៅកាន់ទីនោះមានការពិបាកបន្តិចដោយសារតែគ្មានផ្លូវបើកឡានម៉ូតូទៅដល់។
មិនដឹងថាពេលណានោះទេដែលគេធ្វើផ្លូវឡើងទៅកាន់ទីនោះ
ដើម្បីអោយមានភាពងាយស្រួលក្នុងការធ្វើដំនើរទៅលេងតំបន់នោះ។
មូលហេតុដែលគេដាក់ឈ្មោះថាអូរទឹកចោលដោយសារតែ
អូរនោះមានទឹកហូរធ្លាក់ដូចជាតូ
ដូចនេះបានជាអ្នកភូមិក្បែរនោះបានអោយឈ្មោះថាអូរទឹកចោល។
បច្ចុប្បន្នអូរនោះនៅលក្ខណ ធម្មជាតិនៅឡើយ
គឺមិនទាន់ត្រូវបានគេកែច្នៃទេ អ្នកដែលទៅលេងទីនោះគឺតែងតែសម្រាក
តាមក្រោមម្លប់ឈើនិង
ថ្មភ្នំទាំងនេះគឺកាលពីឆ្នាំ២០១០តែសព្វថ្ងៃនេះមិនដឹងជាយ៉ាងណាហើយទេដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំមិនដែលបានទៅទីនោះ៕៚
អូត ឡាទីន