ឪកូនក្អាត់អើយ មាឌមិនធំឡើយ
ស្រែកឮខ្លាំងម្ល៉េះ ផ្អើលអស់ញ្ញាតិមិត្ត
ខ្មាសគេអ្នកចេះ រស់ក្នុងដីប្រេះ
ផឹកទឹកសន្សើម។
ពេលខ្លះឮយំ ហាក់ដូចរូបធំ
មុខមាត់សម្បើម កាចដូចសត្វខ្លា
ទន្សាយចាប់ផ្តើម ក្របីមេផើម
រត់រកទឹកថ្លុក។
ដំរីថាណែ កូនក្អាត់ក្នុងស្រែ
កុំសូវមាត់ខ្លាំង អាសូរខ្ចៅខ្យង
ខំកាយដីក្រាំង ដើម្បីគេចខ្មាំង
អោយរួចជីវិត។
ក្អាត់គិតសប្បាយ យប់ភ្លឺមើលផ្កាយ
រត់លេងតាមចិត្ត ក្រោមពន្លឺខែ
មេឃខ្មៅងងឹត ភ្លៀងធ្លាក់បាំងបិទ
សើមអស់ជំរក។
ពេលនេះកូនក្អាត់ បានហែលរសាត់
ទំលើដំបូក ជន្លេនលង់ទឹក
គ្មានកន្លែងជ្រក ឡើងច្រាំងច្រមក
ចំណីគីង្គក់៕៚
ប៉ាវ ចន្ទ្រា (គីមីវិទ្យា) chantreapav@gmail.com |