Monday, December 20, 2010

ប្រវត្តិ អ្នកតា ថង​

   អ្នកតា តាថងនេះសព្វថ្ងៃស្ថិតនៅលើកំពូលភ្នំដងរែក ឃុំអូរស្មាច់ ស្រុកសំរោងខេត្តឧត្តរមានជ័យ។  តាថង មានឬទ្ធិអំណាចខ្លាំងពូកែណាស់ អាចជួយការពារកងទ័ពជាតិ អោយរួចអំពីការបៀតបៀន នៃខ្មាំងសត្រូវបាន។តាមលឺចាស់ៗតំនាលតៗគ្នាមកជា យូយារណាស់មកហើយថាមានឈ្មោះ តា ណន ថង និយាយថា អ្នកតានេះខ្លាំងពូកែទាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ននេះ។ ថាកាលពី ឆ្នាំ ១៩៦៤ ពួកខ្មែរសេរីបានមកឡោមព័ទ្ធបាញ់ប៉ូស្ត៍ អូរស្មាច់យើងយ៉ាងខ្លាំងអស្ចារ្យ គឺបាញ់ដោយ កាំភ្លើងត្បាល់ តែបាញ់ពីខាងកើតធ្លាក់ហួសទៅខាងលិចបន្ទាយ បាញ់ពីខាងត្បូង ធ្លាក់ហួសទៅខាង ជើងបន្ទាយ។ជាពិសេសទៀតគ្រាប់បែកដែលធ្លាក់មកក្នុងបន្ទាយហើយថែមទាំងមិនបែកទៀត នេះ គឺដោយឥទ្ធិរឹទ្ធិតាថង។
    
នៅចុងឆ្នាំ ១៩៦៤ ពួកខ្មែរសេរីជាច្រើននាក់  ចូលមកដេញបាញ់ប្រពន្ធកងរាជតម្រួតយើង ដែលទៅដងទឹកនៅអន្ដូង ចំងាយពីបន្ទាយប្រមាណជា ៣០០ម ។ពួកស្រីៗទាំងនោះរត់ក្រាបគ្រប់ៗ គ្នាដោយលឺស្នូកាំភ្លើងផូងៗ ពីខាងក្រោយកៀកៗណាស់ តែខ្មែរសេរីទាំងនោះរត់ ដេញ ចេះតែដួល រត់បាន ៥ -៦ម ដួលដោយទាក់ជើងនឹងស្មៅវល្លិ៍ជាដើម-ល-។លុះដល់គ្រា ខាងក្រោយមកតាថង ទៅ ចូលរូបប្រពន្ធរបស់នាយតម្រួតរងម្នាក់ឈ្មោះ សឿន នៅអូរស្មាច់ ហើយនិយាយថា: ម៉េចអ្នកទាំង អស់គ្នាគឹតយ៉ាងម៉េចបានជាមិនធ្វើផ្ទះឲ្យអញនៅផង ហើយកុំភ្លេចដាក់កាំភ្លើងឲ្យអញផង ដើម្បី អញជួយការពារអោយ។ ឃើញទេពីថ្ងៃមុន ពួកខ្មែរសេរីដេញបាញ់ប្រពន្ធប៉ូលីស  អញគ្មានអ្វី បាញ់ការពារសោះ អញមានតែវល្លិ៍ទាក់ជើងវា កុំឲ្យវាបាញ់កូនចៅអញត្រូវ ឲ្យវារត់ដួល រត់ដួល រតះរតុប ទាល់តែប្រពន្ធប៉ូលីសរត់រួចអស់។រឿងនេះកងរាជតម្រួតបានដឹងគ្រប់គ្នា ប៉ុន្តែពួគនោះ មិននឹកដល់សោះ ដោយសារការបំពេញបេសកម្មនៅព្រំដែនញឹកញាប់ពេកក៏ភ្លេចមិនបាននឹក សង់ខ្ទមដាក់កាំភ្លើងថ្វាយអ្នកតា ម៉្លេះហើយតាថង ក៏ទៅស្នាក់អាស្រ័យនៅនឹងដើមព្រីងមួយដើម នៅមុខបន្ទាយ អូរ ស្មាច់នោះ។ លុះមកដល់ថ្ងៃទី ៣០ខែធ្នុ ឆ្នាំ១៩៦៥ ពួកខ្មែរសេរី សៀម ប្រមាណ ជាង ៣០០ ប្លាយនាក់ មក​ឡោម​ព័ទ្ធ​បន្ទាយ​អូរស្មាច់​លើកំពូល​ភ្នំ​ដង​រែក​បាញ់​ប៉ូស្តិ៍​អូរស្មាច់​យើង តាំងពីម៉ោង ៤ភ្លឺមកដល់ម៉ោង ១១ថ្ងៃកងរាជតម្រួតតែ ៣៥នាក់គត់ តនឹងខ្មាំង៣០០ប្លាយនាក់។ ពួកខ្មាំងទាំងនោះបាញ់យ៉ាងខ្លាំងអស្ចារ្យ ដោយកាំភ្លើងត្បាល់ តូច ធំ និងកាំភ្លើងដៃស្វ័យប្រវត្តិ លាន់ សឹងប្រេះភ្នំជា ៧ភាគ ដីនៅក្នុងបន្ទាយស្ទើនឹងក្លាយទៅជាស្រះ អណ្ដូង ដោយសារគ្រាប់ កាំភ្លើង ត្បាល់ ។ ប៉ុន្តែដល់ទីបំផុត ពួកយើងស្លាប់តែពីរនាក់គត់ ឯខាងខ្មាំងវិញ ឮថាស្លាប់អស់ ៥០ប្លាយ នាក់។ នៅពេលកំពុងបាញ់នោះ កងរាជតម្រួតយើងទាំងអស់គ្នាហាក់ដូចជាមានគេមក  ខ្សឹបថា: ឲ្យ មានសេចក្ដីអង់អាច ស្វាហាប់ឡើង កុំតក់ស្លុត កុំភ័យឲ្យសោះយើងនឹងជួយអ្នកទាំង អស់គ្នា  (នេះជា អនុភាពនៃតាថង)នៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៦៦ ការបាញ់គ្នាមិនទាន់នឹងស្ងប់ ផង មានអស់លោក ប៉ូលីសទាំងប្រពន្ធខ្ញុំបាទផង(សុខ សាមឿន)បានចុះពីលើភ្នំមកបញ្ជាន់ រូប យាយ គឹម នៅផ្អុង រូប ឆ្លើយថា : អញរវល់ណាស់ដោយពួកសៀមវាលួងលោមបោកបញ្ឆោត អញឲ្យទៅស៊ីផឹក ជាមួយ វាអញកំពុងតែស៊ីផឹក ស្រាប់តែស្រាប់តែពួកវានាំគ្នាមកវាយប៉ូសិ៍ អូរស្មាច់ ។ អញដឹងភ្លាមរត់មក ជួយកូនចៅអញភ្លាម កុំតែអញមកទាន់កុំអីស្លាប់កូនចៅអញ អស់ហើយ អញស្ដាយណាស់ អញ យំបោកខ្លួន ដោយអញមកដល់ កូនចៅអញស្លាប់អស់២ នាក់រួចទៅហើយ។ ការបញ្ជាន់រូបនេះ រូបក៏ឆ្លើយត្រូវដូចពេលកំពុង ប្រយុទ្ធ គ្នាមែន។ ហើយ រូបនេះបន្ទោសថា: ពួកប៉ូលិសអូរស្មាច់ មិន សូវយកចិត្តទុកដាក់ នឹងតាថងសោះ តាថងឲ្យធ្វើ ខ្ទមដាក់កាំភ្លើងឲ្យ ម្ដេចមិនធ្វើ?ចាប់ពីពេលនោះ មកក្រុមរាជតម្រួតយើង ក៏នាំគ្នាសង់ ខ្ទម ថ្វាយនៅខាងត្បូងបន្ទាយអូរស្មាច់ តាមផ្លូវចុះមកផ្អុង។ អំពី ការសង់ខ្ទមខ្ទមនេះធ្វើដោយឈើ សសរ បណ្ដុះជើងធំកណ្ដាលមួយដើម្បីធ្វើរានមុខ។ សសរ ទំហំ មួយតឹកបួនជ្រុង ក្រាលក្ដារ ជញ្ជាំង ស័ង្គសី ប្រក់ស័ង្គសី។ នៅលើខ្ទមមានដាក់ថ្មមួយដុំ ជានិមិត្តរូប អ្នកតា ថង។នៅមាត់ទ្វារ មានដាក់ឈើជ្រុង ២ដើម ជានិមិត្តរូបនៃកាំភ្លើងយន្ដ ធុន៣០០មម(៣០ចិន)មានដាក់ដុំថ្ម៥ដុំជានិមិត្តរូបនៃគ្រាប់បែក៕